ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីយកិច្ច​ដែល​បព្វជិត​គប្បី​ពិចារណា​រឿយ​ៗ

2 ឆ្នាំ មុន

បព្វជិត​គប្បី​ពិចារណា​យ៉ាងនេះ​ថា ការ​ចិញ្ចឹមជីវិត​ដោយ​បច្ច័យ​៤ ចាំបាច់​ត្រូវ​អាស្រ័យ​នឹង​អ្នក​ដទៃ ឥរិយាបថ​ក៏​សមគួរ អាជីវៈ ការ​ចិញ្ចឹមជីវិត​ដ៏​បរិសុទ្ធ ជា​អ្នក​គោរព​កោតក្រែង​ក្នុង​បិណ្ឌបាត ឈ្មោះ​ថា ជា​អ្នក​បរិភោគ​មិន​ពិចារណា​ក្នុង​បច្ច័យ​៤​ក៏​ទេ ។…

បព្វជិត​គប្បី​ពិចារណា​យ៉ាងនេះ​ថា ការ​ចិញ្ចឹមជីវិត​ដោយ​បច្ច័យ​៤ ចាំបាច់​ត្រូវ​អាស្រ័យ​នឹង​អ្នក​ដទៃ ឥរិយាបថ​ក៏​សមគួរ អាជីវៈ ការ​ចិញ្ចឹមជីវិត​ដ៏​បរិសុទ្ធ ជា​អ្នក​គោរព​កោតក្រែង​ក្នុង​បិណ្ឌបាត ឈ្មោះ​ថា ជា​អ្នក​បរិភោគ​មិន​ពិចារណា​ក្នុង​បច្ច័យ​៤​ក៏​ទេ ។

បព្វជិត​គប្បី​ពិចារណា​ថា អាកប្បកិរិយា​ដើរ​ឯណា​របស់​ពួក​គ្រហស្ថ គឺ​ការ​ឈាន​ជើង​ដោយ​មិន​កំណត់ ការ​អើត​.​ក អាត្មាអញ​គប្បី​ធ្វើ​អាកប្បកិរិយា​ឲ្យ​ប្លែក​ផ្សេង​អំពី​អាកប្បកិរិយា​របស់​គ្រហស្ថ​នោះ យើង​គប្បី​មាន​ឥន្ទ្រិយ​ស្ងប់រម្ងាប់ មានចិត្ត​ស្ងប់ស្ងាត់ សម្លឹង​មើល​តែ​មួយ​ជួរ​នឹម ឈាន​ជើង​សន្សឹម​ៗ មិន​ឈាន​ជើងវែង​ពេក គប្បី​ដើរទៅ​ដូច​នាំ​រទេះ​ផ្ទុក​ទឹក​ទៅ​ក្នុង​ទី​មិន​រាបស្មើ ។ ព្រោះថា បព្វជិត​កាល​ពិចារណា​យ៉ាងនេះ រមែង​មាន​អាកប្បកិរិយា​សមគួរ ។

បព្វជិត​មិន​គប្បី​តិះដៀល​ខ្លួនឯង ព្រោះ​សីល​ជា​បច្ច័យ​យ៉ាងនេះ​ថា សីល​របស់​អាត្មាអញ​មិន​បរិបូណ៌ ព្រោះថា បព្វជិត​កាល​ពិចារណា​យ៉ាងនេះ រមែង​ញ៉ាំង​ហិរិ សេចក្តី​ខ្មាស​បាប ឲ្យ​កើតឡើង​ខាងក្នុង ។ ហិរិ​នោះ ក៏​ឲ្យ​សម្រេចសេចក្តី​សង្រួម​ក្នុង​ទ្វារ​ទាំង​៣ ។ សេចក្តី​សង្រួម​ក្នុង​ទ្វារ​ទាំង​៣​រមែង​ជា​ចតុប្បារិសុទ្ធិសីល បព្វជិត​ដែល​តាំងនៅ​ក្នុង​ចា​តុ​ប្បា​រិ​សុទ្ធិ​សីល ហើយ​ចម្រើន​វិបស្សនា រមែង​សម្រេច​ព្រះ​អរហត្ត​បាន ។

បព្វជិត​គប្បី​ពិចារណា​ថា អាត្មាអញ​នៅ​តែ​ម្នាក់ឯង​គ្រប់​ឥរិយាបថ​ក្នុង​ទី​ស្ងាត់ ញ៉ាំង​សេចក្តី​ត្រេកអរ​ឲ្យ​កើតឡើង​ហើយ​ឬ​នៅ ព្រោះថា បព្វជិត​កាល​ពិចារណា​យ៉ាងនេះ រមែង​ញុំ​ា​ង​កាយ​ឱ្យ​ស្ងប់ស្ងាត់​ដោយ​បរិបូណ៌​ទៅ​បាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ