ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី២០ តុលានេះ នៅចំណុចក្រុម២ ភូមិ៤ សង្កាត់០៤ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់ដែលគេអះអាងថា ជាមេធាវីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោមបណ្តឹងពីបទសាហាយស្មន់ និងប្រើប្រាស់អំពើហិង្សា។
លោក គុណ ប៊ុនថា ជាប្តីរបស់អ្នកស្រីម៉ៃ រ៉ានី បានអះអាងថា លោក ជា ហៃ មានមុខរបរជាមរធាវីបានមកលបលួចទាក់ទងប្រពន្ឋរបស់គាត់ ក្រោមរូបភាពចូលហ៊ុនបើកហាងបញ្ចាំ ប៉ុន្តែតាមពិតមេធាវីរូបនោះបានទាក់ទងប្រពន្ធរបស់គាត់ ហើយនៅពេលគាត់មកទាន់នៅក្នុងផ្ទះជាមួយគ្នា លោកមេធាវីរូបនោះបានវាយមកលើគាត់ដែលជាប្តីស្របច្បាប់។
លោកបានអះអាងដោយខ្លីទៀតថា នៅពេលនោះ លោកបានដាក់ពាក្យប្តឹងលោកមេធាវី ជា ហៃនេះ ពីបទសាហាយស្មន់ និងប្រើប្រាស់អំពើហិង្សា។
អ៊ុំស្រី ចេង ឃាន ត្រូវជាម្តាយលោកស្រី ម៉ៃ រ៉ានី បានអះអាងស្រដៀងគ្នាទៅនឹងលោក គុណ ប៊ុនថា ដែលត្រូវជាកូនប្រសាថា កូនស្រីរបស់គាត់ដោយសារតែស្នេហាលើលោក ជា ហៃ បានភ្លេចទាំងប្តី ទាំងបងប្អូន និង ម្តាយបង្កើត លបលួចស្នេហាបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនម៉ឺនដុល្លារ។
លោកមេធាវី ជា ហៃ ដែលគេស្គាល់ថា ត្រូវជាកូនប្រសាលោក គង់ ស្រីម មានតួនាទីជាអនុប្រធានតុលាការកំពូលមិនអាចទាក់ទងដើម្បីសុំការបំភ្លឹបានទេ ដោយទូរស័ព្ទរបស់លោកទទួលការហៅចូលបានហើយ តែពុំមានអ្នកលើកទទួលនៅរសៀលថ្ងៃទី២១ តុលា នេះ៕
ចែករំលែកព័តមាននេះ