ខេត្តកំពត ៖ យោងតាមតួលេខបូកសរុបករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តរបស់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ចាប់ពីថ្ងៃទី១១ កញ្ញា ដល់ថ្ងៃទី១១ តុលា ២០១៥ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន២៥លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន៧នាក់ (ស្ត្រី៣នាក់) របួសធ្ងន់៣២នាក់ (ស្ត្រី៤នាក់) របួសស្រាល១៨នាក់ (ស្ត្រី២នាក់) ។ ចំណែកយានយន្តគ្រប់ប្រភេទខូចខាតធ្ងន់ និងស្រាល មាន ម៉ូតូធ្ងន់ចំនួន១៣គ្រឿង ស្រាលចំនួន១៧គ្រឿង រថយន្តខូចខាតធ្ងន់៣គ្រឿង ស្រាល៣គ្រឿង គោយន្តខូចខាតធ្ងន់២គ្រឿង ស្រាល១គ្រឿង។
កត្តាដែលបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើនេះ មានដូចជា ល្បឿនហួសកំណត់ចំនួន៨លើក មិនគោរពសិទ្ឋិអាទិភាព៤លើក មិនប្រកាន់ស្តាំ៤លើក ប្រជែងចំនួន៣លើក បត់ឆ្វេងមិនប្រុងប្រយ័ត្ន៤លើក ស្រវឹង១លើក ខូចចង្កៀងបំភ្លឺ១លើក (ម៉ូតូ) ។
លោកវរសេនីយ៍ទោ ណុប សារ៉េត នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យដឹងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងនាពេលកន្លងមក ក៏ដូចទៅថ្ងៃខាងមុខ លោកនឹងប្រើវិធានការក្តៅចំពោះអ្នកបើកបរយានយន្តណាដែលមិនគោរពច្បាប់ចរាចរណ៍ ៕
ចែករំលែកព័តមាននេះ