ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ឌី វី​ជ្ជា និង​លោក​ជំទាវ ហ៊ុន ម៉ា​ណា ប្រគល់​ជូន​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី០៣ ​ឧសភា ឆ្នាំ​២០២១​ ​ឯកឧត្តម ឌី វី​ជ្ជា និង​លោក​ជំទាវ ហ៊ុន ម៉ា​ណា…

រាជធានីភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី០៣ ​ឧសភា ឆ្នាំ​២០២១​ ​ឯកឧត្តម ឌី វី​ជ្ជា និង​លោក​ជំទាវ ហ៊ុន ម៉ា​ណា បាន​អនុញ្ញាត​អោយ​ឯកឧត្តម ឆារ​ស៏ វ៉ា​ន់ , ឯកឧត្តម សៅ ភិ​រុន និង​លោក ជិន ប៊ុ​ន​ធឿ​ន នាំ​យក​អំណោយមាន​អង្ករ គ្រឿង​ឧបភោគ​-​បរិភោគ និង​សម្ភារប្រើប្រាស់​ជា​ច្រើន​មុខ យក​ទៅ​ប្រគល់​ជូន​រដ្ឋបាល​ខណ្ឌ​ប្ញស្សី​កែវ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រដ្ឋបាល​ខណ្ឌ​ក្នុង​ការ​ចែក​ជូន​បងប្អូន​កងកំលាំង​ប្រចាំការ​ក្នុងភូមិ​សាស្ត្រ​របស់​ខណ្ឌ​ប្ញ​ស្សី​កែវ​។

ឯកឧត្តម ឌី វី​ជ្ជា និង​លោក​ជំទាវ ហ៊ុន ម៉ា​ណា បាន​ផ្ដាំផ្ញើ​ការ​សួរសុខទុក្ខ​ជូន​ដល់​ថ្នាក់ដឹកនាំ​ខណ្ឌ​តាម​រយៈ​ឯកឧត្តម ឆារ​ស៏ វ៉ា​ន់ ដែល​បាន​រៀបចំ​កងកំលាំង​ឯកភាព​របស់​ខណ្ឌ​ប្រចាំ​តាម​គោលដៅ ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ទាំង​ថ្ងៃ​យប់​ដើម្បី​សម្រេច​អោយ​បាន​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល មិន​អោយ​មានការ​រីក​រាលដាល​បន្ត​នូវ​ជំងឺ​កូ​វី​ដ​-១៩​ដ៏​កាច​សាហាវ​មួយ​នេះ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម ជា ពិសី ជា​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​ថ្នាក់ដឹកនាំ​និង​មន្ត្រី​រដ្ឋបាល​ខណ្ឌ​ទាំងអស់ សូម​គោរព​ថ្លែង អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ ឯកឧត្តម ឌី វី​ជ្ជា និង លោក​ជំទាវ ហ៊ុន ម៉ា​ណា ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​នឿយហត់​របស់​កងកំលាំង ព្រមទាំង​បាន​ឧបត្ថម្ភ​ជា​អង្ករ គ្រឿង​ឧបភោគ​-​បរិភោគ​នៅ​ពេល​នេះ​។ យើងខ្ញុំ​នឹង​ពាំនាំ​អំណោយ​ដ៏​ថ្លៃថ្លា​ទាំងនេះ​ ទៅ​ប្រគល់​ជូន​ដល់​បងប្អូន​កងកំលាំង​អោយ​ដល់​ដៃ​គ្រប់​ៗ​គ្នា ។

អំណោយ​ដែល​ប្រគល់​ជូន​រដ្ឋបាល​ខណ្ឌ​នៅ​ពេល​នេះ​រួម​មាន​៖
១-​អង្ករ ០២ តោន
២-​ត្រីខ ១០​កេស ស្មើ ១០០០​កំប៉ុង
៣-​មី ១០​កេស​ធំ ស្មើ ៦០​កេស​តូច
៤-​ភេសជ្ជ​ប៉ូវ​កំលាំង carabao ១០០​កេស
៥-​ប៊ី​ចេ​ង ០១​បេ (​មាន ២៥​គីឡូ​)
៦-​អំបិល ០១​បេ (​មាន ២៥​គីឡូ​)
៧-​ទឹកត្រី ១០​យួរ ស្មើ ៦០​ដប
៨- ទឹក​ស៊ី​អុ​ី​វ ១០​យួរ ស្មើ ៦០​ដប
៩-​ទឹក​សុទ្ធ ARUNA ២០០​កេស
១០-​អាល់កុល ១៥០ លី​ត្រ
១១-​ម៉ាស់ ០២​កេស​ធំ មាន ១០០​ប្រអប់ ស្មើ ៥០០០​ម៉ាស់ ។