ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ធ្វើ​សកម្មភាព មិន​ទាន់​សម្រេច​ផង ចៃដន្យ​កម្លាំង​ល្បាត​មក​ដល់ ចប់​ទាំង​២​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​ល្បាត​កងរាជអាវុធហត្ថ​ខណ្ឌទួល​គោក ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​នេះ​បាន​ឡើង​គាស់​ជញ្ជាំង​ស័ង្កសី​របស់​ហាង​លក់​សម្ភារៈ​គ្រប់​ប្រភេទ​ដែល​បាន​បិទទ្វារ​ចាក់សោ បំរុង​ចូល​ទៅ​លួច​របស់របរ​មាន​តម្លៃ​នៅ​ខាងក្នុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​៣ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​ល្បាត​កងរាជអាវុធហត្ថ​ខណ្ឌទួល​គោក ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​នេះ​បាន​ឡើង​គាស់​ជញ្ជាំង​ស័ង្កសី​របស់​ហាង​លក់​សម្ភារៈ​គ្រប់​ប្រភេទ​ដែល​បាន​បិទទ្វារ​ចាក់សោ បំរុង​ចូល​ទៅ​លួច​របស់របរ​មាន​តម្លៃ​នៅ​ខាងក្នុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២១ ត្រង់​ចំណុច​ហាង​លក់​សម្ភារៈ​ប្រើប្រាស់​មក​ពី​ប្រទេស​ជប៉ុន​យីហោ «​មី អា​» តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក បាន​ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​នោះ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក បាន​បើករថយន្ត​សា​រ៉ែ ធ្វើការ​ល្បាត​ត្រួតពិនិត្យ​មើល​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ អំឡុង​ពេល​បិទ​ខ្ទប់ ដោយសារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

ប្រភព​ដដែល​បន្ត​ថា ហើយ​ពេល​ដែល​កម្លាំង​បាន​ធ្វើការ​ល្បាត​ដល់​ចំណុច​កើតហេតុ ក៏​បាន​ប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​នោះ កំពុង​ឡើង និង​ធ្វើការ​គាស់​ជញ្ជាំង​ស័ង្កសី​នៅ​ទីតាំង​ហាង​កើតហេតុ​ខាងលើ​បំរុង​ចូល​ទៅ​ខាងក្នុង តែ​មិន​បាន​សម្រេច​ផង ដោយ​ក្រុម​ជនសង្ស័យ​បានឃើញ​រថយន្ត​សា​រ៉ែ​របស់​កម្លាំង​ល្បាត ក៏​លោត​ចុះ​មក​ខាងក្រោម​វិញ និង​នាំ​គ្នា​ព្យាយាម​រត់គេច​ខ្លួន តែ​ត្រូវ​កម្លាំង​ល្បាត​បើករថយន្ត​ដេញ​តាម និង​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្ដង​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​វត្ថុ​តាំង ត្រូវ​បាន​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌទួល​គោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ