ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៩នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ តុលា ២០១៥នេះហើយ។
ជនសង្ស័យទាំង៩នាក់ មាន២នាក់គឺជាអ្នកជួញដូរ ម្នាក់មានឈ្មោះឡុក មាន ភេទប្រុស អាយុ២៥ឆ្នាំ និងម្នាក់ទៀតមានឈ្មោះផេង ផានិត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនអាយស៍(ខេទឹកកក)ចំនួន៤៦កូនថង់តូចទម្ងន់១៥.១៤ក្រាម , ទូរស័ព្ទ និងសម្ភារជក់មួយចំនួន នេះបើតាមការរៀបរាប់ឲ្យដឹងពីលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងនាថ្ងៃនេះ។
លោកមេបញ្ជាការរងរូបនោះបានបន្តថា នៅវេលា៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ តុលា ២០១៥ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា ដា មេបញ្ចាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានល្បាតនៅចំណុចភូមក្បាលស្ពាន សង្កាត់ និងក្រុងប៉ោយប៉ែត បានប្រទះឃើញមុខសញ្ញាជួញដូរ និងចែកចាយថ្នាំញៀនចំនួន២នាក់ រួមទាំងដកហូតបានវត្ថតាងថ្នាំញៀន និងអ្នកប្រើប្រាស់ចំនួន៧នាក់ ក៏ចាប់ឃាត់ខ្លួនបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ និងបញ្ជូនបន្តមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីរៀបចំសំណុំរឿងតាមនិតិវិធីច្បាប់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ៕



ចែករំលែកព័តមាននេះ