រាជធានីភ្នំពេញ ៖ ប្រភពពីមន្រ្តីរាជរដ្ឋាភិបាលបានឲ្យដឹងថា តាមសេចក្តីព្រាងព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានសម្រេចលុបចោល ការយកពន្ឋលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះមួយចំនួនដូចជាទោចក្រយានយន្ត និងត្រីចក្រយានយន្ត ដើម្បីកាតបន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋដែលមានបា្រក់ចំណូលទាប ។
ប្រភពបន្តថា សេចក្តីព្រាងច្បាប់ដែលគណៈរដ្ឋមន្រ្តីទើបបានអនុម័តនៅព្រឹកថ្ងៃទី២១ តុលា ២០១៥នេះ រាជរដ្ឋាភិបាលក៍នឹងលុបចោលការយកពន្ឋលើមធ្យោបាយដឹកជញ្ជូន ដូចជាត្រាក់ទ័រ គ្រឿងយន្តប្រហាក់ប្រហែល និងជលយានធុនតូចផងដែរ ដើម្បីលើកស្ទួយដល់វិស័យកសិកម្ម ពិសេសដើម្បីលើកទឹកចិត្តនិងសម្រាលបន្ទុកចំណាយរបស់ប្រជាកសិករ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ