ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងប្រគំឧបករណ៍តន្ត្រីបុរាណ(ច្នៃ)ជាមួយនឹងទំនុកច្រៀងបែបសម័យនៅតំបន់ទឹកធ្លាក់ប៊ូស្រាមានទីតាំងនៅភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមព្នងនៅមណ្ឌលគិរី ។
អ្នកសិក្សាស្រាវជ្រាវវប្បធម៌ជាតិបានឲ្យដឹងថា បុព្វបុរសខ្មែរនាសម័យបុរាណមានសម្បត្តិវប្បធម៌សិល្បៈ ចម្រៀង និងតន្ត្រីដ៏សម្បូរបែប ដើម្បីទុកជាការកម្សាន្តផង និងដើម្បីជាការអប់រំបង្ហាញពីជីវិតរស់នៅរបស់ជាតិផង។
អ្នកអភិរក្សវប្បធម៌បានបញ្ជាក់ថា បទភ្លេង និងទំនុកច្រៀងបុរាណខ្មែរមានរាប់ពាន់បទកាលពីសម័យមុន ប៉ុន្តែមកដល់បច្ចុប្បន្ននៅមានប្រើប្រាស់តិចតួច។ បញ្ហានេះគេព្រួយបារម្ភថា ជាការប្រឈមនឹងការបាត់បង់អត្តសញ្ញាណជាតិខ្មែរមួយ៕
ចែករំលែកព័តមាននេះ