ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ព្រោះតែ​ផោម​ញឹកញាប់និង​ជះក្លិន​ស្អុយ​ត្រូវ​បញ្ឈប់​ពី​ការងារ

8 ឆ្នាំ មុន

សារព័ត៌មាន «UPI» របស់​អា​មេ​រិ​ក កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រី​ឡូ​អូន ខ្លេ​ម និង​លោក​រី​ឆាត ខ្លេ​ម ជា​ប្ដី​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ផលិត​សាច់ក្រក​មួយ​នៅ​ត្រេ​ន​តុ​ន រដ្ឋ​ញូ​វ​ចឺ​សី​ុ សហរដ្ឋអាមេរិក ។

សារព័ត៌មាន «UPI» របស់​អា​មេ​រិ​ក កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រី​ឡូ​អូន ខ្លេ​ម និង​លោក​រី​ឆាត ខ្លេ​ម ជា​ប្ដី​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ផលិត​សាច់ក្រក​មួយ​នៅ​ត្រេ​ន​តុ​ន រដ្ឋ​ញូ​វ​ចឺ​សី​ុ សហរដ្ឋអាមេរិក ។ ចំពោះ​លោក​រី​ឆាត ត្រូវ​ចៅហ្វាយនាយ​បណ្ដេញ​ចេញពី​ការងារ ដោយសារ​តែ​ផោម​ញឹក​ជះក្លិន​ស្អុយ​នៅ​កន្លែងធ្វើការ​ប៉ះពាល់​អ្នក​ដទៃ ។

លោក​រី​ឆាត កើត​ជំងឺ​ទឹកនោមផ្អែម និង​មាន​ទម្ងន់​ដល់​ទៅ​១៩០​គីឡូក្រាម ឯ​ពោះ​ហើម​ធ្លាប់​ចូល​វះកាត់​ក្រពះ ។ ចាប់តាំងពី​ពេល​នោះ​មក​លោក​រី​ឆាត មាន​អាការ​ឈឺ​ឆ្អល់ពោះ និង​ផោម​ញឹកញាប់ ។ នៅ​ពេល​ត្រូវ​បណ្ដេញ​ចេញពី​ការងារ ស្ដ្រី​ជា​ប្រពន្ធ​បាន​ប្ដឹង​រក​យុត្តិធម៌​ពី​គណៈកម្មាធិការ​សិទ្ធិ​សេរីភាព និង​ការ​ស្មើភាព​អា​មេ​រិ​ក ។ ស្ដ្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា ចៅហ្វាយ​ប្រតិបត្តិ​ដល់​លោក​រី​ឆាត យ៉ាង​អយុត្តិធម៌ ។

លោក​ថូ​មា​៉​ស់ ដូ​លេ​ន ប្រធាន​ក្រុមហ៊ុន​បាន​តប​ថា លោក​បាន​ទទួល​ការ​រ​អូ​៊​រទាំ​ពី​ភ្ញៀវ​នៅ​ក្រុមហ៊ុន ព្រោះ​ក្លិន​ផោម​របស់​លោក​រី​ឆាត​សាយភាយ​លុប​លើ​ក្លិន​របស់​ផលិតផល​សាច់ក្រក​ដែល​ក្រុមហ៊ុន​ដាក់​លក់​ទៅ​ទៀត ។ អតិថិជន​មិន​ពេញចិត្ត​ទេ ចំពោះ​ក្លិន​ផោម​របស់​លោក​រី​ឆាត ។ ក្លិន​ផោម​របស់​លោក​បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន ហេតុ​ដូច្នេះ​ហើយ ទើប​ចេញ​បញ្ជា​ឱ​គេ​ធ្វើ​ការ​នៅផ្ទះ និង​កាត់​បន្ថយ​ប្រាក់ខែ ។

រហូត​ដល់​ពេល​នេះ ការ​ទាមទារ​រក​យុត្តិធម៌​របស់​នាង​ឡូ​អូន​នៅ​មិន​ទាន់​មាន​លទ្ធផល​ទេ ព្រោះ​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើ​ប​អង្កេត ៕