រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មាន បានឱ្យដឹងថា ខណៈនេះសមត្ថកិច្ចនគរបាលខណ្ឌចំការមន កំពុងចុះបង្ក្រាបទីតាំងហ្គេមនៅផ្ទះលេខ20H ក្រុម៥៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពបន្តថា ក្នុងការបង្ក្រាបទីតាំងខាងលើ នៅព្រឹកថ្ងៃទី២១ តុលា ២០១៥នេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៥នាក់ (ស្រី២នាក់) ក្នុងនោះអ្នកមើលការខុសត្រូវចំនួន២នាក់ និងរឹបអូសសម្ភារ រួមមាន ទូហ្គេមបាញ់ត្រី១ តុ កៅអី និងរកឃើញឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។
អ្នកទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព





ចែករំលែកព័តមាននេះ