វៀតណាមបន្ថែមបុគ្គលិកយោធា ៣១៤នាក់ ដើម្បីរឹតបន្តឹងតាមព្រំដែនកម្ពុជា
ទីក្រុងហាណូយ ៖ ប្រទេសវៀតណាម បានបញ្ជូនបុគ្គលិកយោធា ចំនួន ៣១៤នាក់ ទៅកាន់ព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃអាទិត្យ ទី២ ឧសភា…
ទីក្រុងហាណូយ ៖ ប្រទេសវៀតណាម បានបញ្ជូនបុគ្គលិកយោធា ចំនួន ៣១៤នាក់ ទៅកាន់ព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃអាទិត្យ ទី២ ឧសភា…
ទីក្រុងហាណូយ ៖ ប្រទេសវៀតណាម បានបញ្ជូនបុគ្គលិកយោធា ចំនួន ៣១៤នាក់ ទៅកាន់ព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃអាទិត្យ ទី២ ឧសភា ២០២១ ដើម្បីការពារការចូលមកក្នុងប្រទេសវៀតណាម ដោយខុសច្បាប់ ខណៈមានការកើនឡើងនៃករណីឆ្លងកូវីដ-១៩ នេះបើយោងតាម គេហទំព័ររបស់វៀតណាម vnexpress ។
នៅខេត្តតាយនិញ បុគ្គលិកយោធា ចំនួន២៥៨នាក់ នឹងដើរល្បាតតាមបន្ទាត់ព្រំដែនដោយបើកចំហ និងឃ្លាំមើលពីចម្ងាយជាមួយឆ្មាំព្រំដែន ដើម្បីការពារមនុស្សឆ្លងដែនខុសច្បាប់ ។
ទន្ទឹមនឹងនេះដែរ ទាហាន ៥៦នាក់ នៅខេត្តប៊ិញភឿក បានទៅដល់ប៉ុស្តិ៍ការពារព្រំដែន ដើម្បីជួយការពារការនាំចូល ដែលនាំអោយកើនឡើងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ។
ខេត្តតាយនិញមានព្រំប្រទល់ប្រវែង ២៤០គីឡូម៉ែត្រ ជាប់ព្រំដែនជាមួយប្រទេសកម្ពុជា ដែលអាជ្ញាធរបានបង្កើតប៉ុស្តិ៍ ចំនួន១២៩ ដែលមានបុគ្គលិកលើសពី ៦០០នាក់ និងខេត្តប៊ិញភឿក បានបង្កើតប៉ុស្តិ៍ចំនួន៦២ និងស្ថានីយ៍ចំនួន១១ នៅតាមបណ្តោយព្រំដែនប្រវែង ២៦០គីឡូម៉ែត្រ ។
ប្រទេសវៀតណាម ក៏បានបញ្ជូនបុគ្គលិកយោធារាប់រយនាក់ ទៅកាន់ព្រំដែនប្រទេសឡាវ ផងដែរ ដើម្បីធានាថា គ្មាននរណាម្នាក់ចូល ទៅក្នុងប្រទេសវៀតណាម ដោយខុសច្បាប់ទេ ដែលអាចនាំយកវីរុសកូវីដ-១៩ ទៅជាមួយពួកគេ ។
ព្រំដែនវៀតណាម និង ឡាវ មានប្រវែង ២,១៦១គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ១០នៅភាគខាងជើង និងភាគកណ្ដាល នៃប្រទេស ។
គិតត្រឹមថ្ងៃទី២ ឧសភា ២០២១ ប្រទេសវៀតណាម មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ២,៩៦២ ករណី អ្នកជំងឺសរុបចំនួន ២,៥៤៩នាក់ជាសះស្បើយ និងស្លាប់សរុប ៣៥នាក់ ៕
ចែករំលែកព័តមាននេះ