រាជធានីភ្នំពេញ ៖ នៅក្នុងឱកាសចូលជួបស្តាប់អនុសាសន៍សម្តេចតេជោ នារសៀលថ្ងៃទី២០ តុលា នៅវិមានសន្តិភាពមុនចេញដំណើរ សម្តេចតេជោមានប្រសាសន៍ពីមូលហេតុដែលកម្ពុជាចូលជាសមាជិកអាស៊ាន ក្នុងនោះ គឺទី១-គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផុងខ្លួន ទី២-ស្មារតីសហគមន៍ និងរបៀបរបបការងារស្មើភាព និងស្មើសិទ្ធិ ទី៣-ដើម្បីសមាហរណកម្មដែលគ្របដណ្តប់គ្រប់ទិដ្ឋភាព និងទី៤-ច្រកចេញលើផ្នែកការទូត ។
ពីនោះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការក្រើនរំលឹកដល់យុវជនកម្ពុជាទាំងអស់ គប្បីត្រូវគិតថា យុវជនទាំងអស់ដែលនឹងចេញដំណើរទៅចូលរួមនៅក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍នៅពេលនេះ គឺជាតំណាងឱ្យប្រជាជនកម្ពុជា-តំណាងឱ្យពលរដ្ឋ និងប្រជាជនកម្ពុជា ក្នុងការធ្វើទំនាក់ទំនងដែលមិនត្រឹមតែរវាងយុវជនក្នុងបណ្តាប្រទេសអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយនឹងប្រទេសជប៉ុនផងដែរ បញ្ហាទាំងអស់នោះ ធ្វើយ៉ាងណាខិតខំកសាងមិត្តភាព សាមគ្គីភាពជាមួយមិត្តរួមដំណើរ និងផ្តល់នូវសេចក្តីសង្ឃឹមថា ការកសាងមិត្តភាពជាងដៃគូ និងសាមគ្គីភាពជាមួយមិត្តរួមដំណើរនឹងក្លាយទៅជាមិត្តភាព និងសាមគ្គីភាពមួយដែលមានការរីកចម្រើនលូតលាស់សម្រាប់ប្រជាជាតិទាំងមូលទៅថ្ងៃអនាគតផងដែរ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍សង្កត់ធ្ងន់ថា យុវជនទាំងអស់ដែលនឹងចេញដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ ជប៉ុន គឺជាតំណាងឱ្យប្រជាជនកម្ពុជាទាំង១៥លាននាក់ មិនមែនជាតំណាងបុគ្គលនោះទេ ដូចនេះត្រូវរក្សាឱ្យបាននូវកិត្តិយស និងកិត្តិស័ព្ទរបស់ជាតិដ៏ផូរផង់នៃយើង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព




ចែករំលែកព័តមាននេះ