ក្រោយមានជំងឺរាតត្បាតកូវីដ ១៩ បានវាយលុកជាងមួយឆ្នាំមកហើយនោះ មានការរកឃើញមួយបានឱ្យថា មនុស្សជាង ៥៨ ភាគរយ ដែលកំពុងជួលផ្ទះគេនៅ ក្នុងប្រទេសសហរដ្ឋអាមេរិក បានគិតគូរនិងជម្រុញឱ្យពួកគេមានបំណងចង់ទិញផ្ទះឬបង់រំលស់ផ្ទះវិញ នេះបើយោងតាមការស្ទង់មតិ Lowe’s ថ្មីៗនេះ ។ តាមការចេញផ្សាយរបស់វេបសាយ cnbc បានសម្ភាសនារីម្នាក់មានឈ្មោះថា Schultz មានអាយុ ៣៤ ឆ្នាំ បានឱ្យដឹងថា ការទិញផ្ទះមិនមែនជារឿងសាមញ្ញនោះទេ ដូចនេះហើយនាងត្រូវការគិតឱ្យបានវែងឆ្ងាយបន្តិច ពីព្រោះថា នាងមិនទាន់មានលទ្ធភាពបង់ការប្រាក់នោះទេ ។ នាងបាននិយាយថា ៖ «នៅពេលខ្ញុំបានឃើញមិត្តរបស់ខ្ញុំទិញផ្ទះ ហើយមានការប្រាក់ ២,៦៥% ខ្ញុំមានអារម្មណ៍ថា ខ្លាចធ្វើមិនបាន (រត់មិនរួចព្រោះការប្រាក់ខ្ពស់) ។ ខ្ញុំមិនទាន់បានត្រៀមខ្លួនរួចរាល់ទេ ដើម្បីស្វែងរកផ្ទះនៅផ្ទាល់ខ្លួន» ។
ប៉ុន្តែវាបានបញ្ឈប់ការគិតរបស់ Schultz ដោយសារថា ជំងឺរាតត្បាតចាប់តាំងពីឆ្នាំ ២០២០ មកដល់ពេលបច្ចុប្បន្ន បានធ្វើនាងបានផ្លាស់ប្តូរការគិតពីការដែលមិនទាន់ចង់បានផ្ទះផ្ទាល់ខ្លួនមកជាចង់មានទៅវិញ គឺក្រោយពេលនាងមានអាជីវកម្មផ្ទាល់ខ្លួន និងបានរៀបការរួចហើយ ។ ចុងក្រោយនាងបានសម្រេចចិត្តទិញផ្ទះនៅដើមឆ្នាំ ២០២១ តែម្តង ។ ប្រសិនជាអ្នកកំពុងពិចារណារកទិញផ្ទះ នេះគឺជារឿងគន្លឹះ ៣ ដែលអ្នកត្រូវគិតមានត្រូវមានផែនការតាមអ្នករៀបចំហិរញ្ញវត្ថុ និងត្រូវធ្វើតាមផែនការនេះផង ៖
ទី ១) វាយតម្លៃប្រសិនបើការមានផ្ទះ គឺជាជម្រើសល្អបំផុតសម្រាប់អ្នក ៖
អ្នកត្រូវថ្លឹងថ្លែងឱ្យបានម៉តចត់មុនធ្វើការសម្រេចចិត្ត វាមិនមែនមិនល្អនោះទេប្រសិនជាអ្នកចង់បានផ្ទះ អ្នកខ្លះចង់បានប៉ុន្តែគាត់ធ្វើមិនមាន ពីព្រោះប្រាក់ចំណូលតិច ។ Jake Northrupគឺជា CFP និងជាស្ថាបនិកនៃក្រុមហ៊ុន បទពិសោធន៍ទ្រព្យសម្បត្តិរបស់អ្នក បាននិយាយថា ៖ «មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចង់បាន ហើយអាចមានលទ្ធភាពធ្វើជាម្ចាស់ដីឬផ្ទះបាននោះទេ» ។ ដូចនេះ Jake បានណែនាំថា ដើម្បីកំណត់ថា តើការទិញផ្ទះគឺជាជម្រើសត្រឹមត្រូវសម្រាប់អ្នកដែរ ឬទេ? អ្នកត្រូវសួរខ្លួនឯងនូវសំណួរទាំងនេះសិន ។
តើការចង់បានផ្ទះផ្ទាល់ខ្លួន ក៏ព្រោះតែអ្នកគ្មានលទ្ធភាពបង់ផ្ទះជួលមែនទេ ?
តើអ្នកចង់ផ្ទះផ្ទាល់ខ្លួន ដើម្បីឱ្យស្របតាមតម្រូវការ ឬ ?
តើអ្នកនឹងធ្វើអ្វីឱ្យសមនឹងតម្លៃនៃផ្ទះនោះ (ទិញផ្ទះសម្រាប់នៅ ឬរកស៊ី ឬធ្វើអាជីវកម្ម) ?
តើមានឥទ្ធិពលផ្សេងទៀតទេ ទៅលើគោលដៅរបស់អ្នក ក្រោយការទិញផ្ទះរួចហើយ ?
Ryan Greiser គឺជាCFP ដែលមានមូលដ្ឋាន នៅទីក្រុង Philadelphia និងជាសហស្ថាបនិករបស់ Opulus និយាយថា ការមានបំណងចង់បានផ្ទះនោះ គឺត្រូវអាស្រ័យទៅលើប្រាក់ចំណូល និងស្ថានភាពហិរញ្ញវត្ថុរបស់អ្នក អ្នកគួរធ្វើយ៉៉ាងណាត្រូវសន្សំប្រាក់សម្រាប់ទិញផ្ទះ យ៉ាងហោចណាស់ឱ្យបានមួយឆ្នាំមុន (ចង់សំដៅទៅលើប្រាក់គោលខ្លះៗ) ។ លោកបន្ថែមថា បើទោះបីជាអ្នកអាចសន្សំប្រាក់បានរហ័សក៏ដោយ ក៏ត្រូវមានវិធានការ ដើម្បីក្នុងការចាប់ផ្តើមជំហានធំៗផងដែរ ។
លោក Greiser មានប្រសាសន៍ថា ៖ «វាអាស្រ័យទៅលើថា តើកម្រិតនៃការចង់បានផ្ទះនឹងប៉ុណ្ណា និងការលះបង់អ្វីខ្លះដែលពួកគេត្រូវធ្វើ ដើម្បីសន្សំប្រាក់ទិញផ្ទះនោះ ។ ប្រសិនបើអ្នកមានប្រាក់ចំណូល ហើយអ្នកនឹងមិនធ្វើដំណើរ ការចំណាយទៅលើការញ៉ាំថ្លៃៗ ឬចំណាយលើរបស់ច្រើនឥតប្រយោជន៍ជាច្រើន ដូចដែលអ្នកកំពុងនៅក្នុងស្ថានភាព Covid-19 នេះអីចឹង នោះអាចមានលទ្ធភាពទិញផ្ទះបាន (និយាយរួចស៊ីអត់ស៊ីឃ្លាន)» ។
ហើយនៅពេលអ្នកចង់ទិញផ្ទះ អ្នកក៏ត្រូវគិតផងដែរថា នៅពេលមានវា តើវានឹងមានសក្តានុពលអ្វីផ្តល់ឱ្យយើងវិញ ។ បន្ទាប់មកអ្នក ត្រូវពិចារណាដោយប្រុងប្រយ័ត្នថា តើអ្នកត្រូវការសន្សំប៉ុន្មានក្នុងមួយខែ ហើយបន្ទាប់មកអ្នកត្រូវតែមានគណនេយ្យប្រាក់បញ្ញើ ដោយស្វ័យប្រវត្តិដែលអ្នកកាត់ពីប្រាក់ខែគោលរបស់អ្នកចូលទៅក្នុងគណនេយ្យនោះ រហូតដល់រយៈពេលប៉ុណ្ណាទើបអ្នកអាចដកយកវាវិញបាន (គណនេយ្យមានកាលកំណត់ មានន័យថាអ្នកមិនអាចដកប្រាក់បាននោះទេ ប្រសិនបើមិនទាន់ដល់ពេលដែលអ្នកបានកំណត់បញ្ចប់) ។
ទី ២) រៀបចំផែនការ និងសន្សំប្រាក់ ឱ្យបានយ៉ាងតិចណាស់ ២០% នៃតម្លៃផ្ទះដែលអ្នកចង់បង់រំលស់ ៖
អ្នកជំនាញផ្នែកហិរញ្ញវត្ថុភាគច្រើន ណែនាំឱ្យអ្នកសន្សំយ៉ាងណា ឱ្យបានហោចណាស់ ២០% នៃតម្លៃផ្ទះ ដែលអ្នកចង់បង់រំលស់នោះ គឺវាអាចជួយឱ្យអ្នកជៀសវាង ការបង់ថ្លៃការប្រាក់ខ្ពស់ ។ អ្នកត្រូវមានយ៉ាងហោចណាស់ ២០% នៃតម្លៃផ្ទះព្រោះការទូទាត់ក៏ធ្លាក់ចុះផងដែរ មិនត្រឹមតែប៉ុណ្ណោះវាជួយកាត់បន្ថយចំនួនការប្រាក់ ដែលអ្នកនឹងបង់ក្នុងរយៈពេលច្រើនឆ្នាំ នៅពេលអ្នកដាក់កម្ចីប្រាក់មានទ្រព្យបញ្ចាំផងដែរ ។ (មានន័យថា ប្រសិនជាអ្នក ចាប់ពី២០ ភាគរយឡើងទៅនៃតម្លៃផ្ទះសរុប នោះអ្នកអាចធ្វើការកាត់កងជាមួយក្រុមហ៊ុន ដើម្បីបានប្លង់ផ្ទះទៅដាក់ខ្ជីលុយពីធនាគារ មកបង់លុយឱ្យម្ចាស់ក្រុមហ៊ុន) ។ ប៉ុន្តែត្រូវត្រៀមខ្លួនសម្រាប់ការទូទាត់ ហើយអ្នកក៏ត្រូវតែទទួលយកចំណាយការបង់រំលស់ផ្ទះ ការប្រាក់អាចខ្ពស់ជាងនេះ ជាពិសេសនៅទីផ្សារអចលនទ្រព្យពេលនេះកំពុងមានកំដៅខ្លាំងណាស់ ។ ប្រសិនបើអ្នករំពឹងថា នឹងបង់ប្រាក់ចំនួន ៣០០,០០០ ដុល្លារសម្រាប់គេហដ្ឋានមួយ ក្នុងទីផ្សារប្រកួតប្រជែងពេលនេះ អ្នកអាចនឹងចំណាយលដល់ទៅ ៣៥០,០០០ ដុល្លារនាពេលបច្ចុបប្បន្ន (ព្រោះមនុស្សសម្រុកបង់រំលស់ផ្ទះ) ។ សូមបញ្ជាក់ផងដែរថានេះអ្នកទីផ្សារនៅក្រៅស្រុក ដូចគ្រប់គ្នាបានដឹងហើយ នៅពេលមានមនុស្សសម្រុកទិញច្រើន អ្នកលក់អាចនឹងដំឡើងថ្លៃ ។
ទី ៣) អ្នកត្រូវប្រាកដថា អ្នកអាចមានលទ្ធភាព ក្នុងការចំណាយតម្លៃផ្ទះសរុបទាំងអស់នោះបាន ៖
អ្នកជំនាញបាននិយាយថា អ្នកមិនគួរទិញឬបង់រំលស់ផ្ទះច្រើននោះទេ បើទោះបីការប្រាក់នៃការបង់រំលស់នោះទាបក៏ដោយ ។ អ្នកទិញភាគច្រើនគួរតែដឹងកត្តាជាច្រើន ដែលអ្នកត្រូវចំណាយជាបន្តបន្ទាប់ នៅពេលអ្នកមានផ្ទះដោយខ្លួនឯង ដូចជាត្រូវចំណាយការផ្ទេរអចលទ្រព្យ ពន្ធអចលនទ្រព្យប្រចាំឆ្នាំ និងការជួសជុលនិងថែទាំ ។ល។ (ប្រសិនបើមានបញ្ហា ប្រសិនអ្នករស់នៅក្នុងខុនដូរអ្នកត្រូវបង់សេវាផ្សេងៗទៀតផងដែរ) ទាំងអស់នេះអាចបន្ថែមរហូតដល់ ១% ទៅ ២% នៃតម្លៃផ្ទះនិងការប្រាក់ដែលអ្នកនឹងត្រូវចំណាយជារៀងរាល់ឆ្នាំផងដែរ ។ ដូចនេះហើយបានជាអ្នក ត្រូវពិនិត្យតែពិនិត្យ មើលទិដ្ឋភាពនិងស្ថានភាពផ្សេងទៀត នៃហិរញ្ញវត្ថុរបស់អ្នកផងដែរ ។ សួរខ្លួនអ្នក ៖ តើខ្ញុំនៅតែអាចមានលទ្ធភាពសន្សំប្រាក់ សម្រាប់ការចូលនិវត្តន៍បានទេ ? ការទិញផ្ទះមួយ ឬច្រើនពេកអាចរារាំងមិនឱ្យអ្នកប្រាក់សន្សំសម្រាប់ការចូលនិវត្តន៍ផងដែរ ។ ប្រសិនជាអ្នកកាត់កងប្រាក់សន្សំសម្រាប់ទិញផ្ទះ ឬត្រូវបង់ថ្លៃផ្ទះ ហើយអ្នកនៅមានលទ្ធភាពខ្លះៗទៀតនោះ អ្នកគួរធ្វើយ៉ាងណាត្រូវតែសន្សំប្រាក់ក្នុងគ្រាមានអាសន្ន ឬប្រាក់សន្សំបន្ទាប់ ព្រោះដឹងស្រាប់ហើយគ្មាននរណាម្នាក់អាចដឹងរឿងហេតុការណាមួយកើតឡើងនោះទេ ៕ ប្រភព៖ cnbc
ចែករំលែកព័តមាននេះ