ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​តែ​អំពើ​ល្អ​១​គត់​ដែល​អាច​ជួយ​អ្នក​ឱ្យ​រួច​ទុក្ខ​បាន

2 ឆ្នាំ មុន

បើ​ទោះជា​សង្គម​ជាតិ​វឹកវរ ការ​រស់នៅ​របស់​មនុស្ស​ត្រូវ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ រស់​រងកម្ម​បែប​ណា​ក៏​ដោយ ក៏​មិន​ត្រូវ​ជាន់ពន្លិច​ជីវិត​ខ្លួនឯង​ហ៊ាន​ប្រព្រឹត្ត​ប្រាសចាក​ក្រមសីលធម៌ ភ្លេច​រក្សា​សេចក្តី​ល្អ​នោះ​ឡើយ ព្រោះ​មាន​តែ​អំពើ​ល្អ ឬ​ហៅ​ថា​បុណ្យ​មួយ​ប៉ុណ្ណោះ​ដែល​អាច​លើក​ស្ទួយ​អ្នក​ឲ្យ​រួច​ផុត​ពី​សេចក្តី​ទុក្ខ​ក្នុង​បច្ចុប្បន្ន​ផង និង​បាន​រួច​ពី​អបាយភូមិ​ក្នុង​បរលោក​ផង ដូច្នេះ​មិន​ត្រូវ​បណ្តោយ​ខ្លួន​ឱ្យ​លិច​ចុះ​ដោយសារ​តែ​ភាព​ខ្វះ​ការ​អត់ធ្មត់ ស៊ូទ្រាំ​នោះ​ទេ…

បើ​ទោះជា​សង្គម​ជាតិ​វឹកវរ ការ​រស់នៅ​របស់​មនុស្ស​ត្រូវ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ រស់​រងកម្ម​បែប​ណា​ក៏​ដោយ ក៏​មិន​ត្រូវ​ជាន់ពន្លិច​ជីវិត​ខ្លួនឯង​ហ៊ាន​ប្រព្រឹត្ត​ប្រាសចាក​ក្រមសីលធម៌ ភ្លេច​រក្សា​សេចក្តី​ល្អ​នោះ​ឡើយ ព្រោះ​មាន​តែ​អំពើ​ល្អ ឬ​ហៅ​ថា​បុណ្យ​មួយ​ប៉ុណ្ណោះ​ដែល​អាច​លើក​ស្ទួយ​អ្នក​ឲ្យ​រួច​ផុត​ពី​សេចក្តី​ទុក្ខ​ក្នុង​បច្ចុប្បន្ន​ផង និង​បាន​រួច​ពី​អបាយភូមិ​ក្នុង​បរលោក​ផង ដូច្នេះ​មិន​ត្រូវ​បណ្តោយ​ខ្លួន​ឱ្យ​លិច​ចុះ​ដោយសារ​តែ​ភាព​ខ្វះ​ការ​អត់ធ្មត់ ស៊ូទ្រាំ​នោះ​ទេ ។

ដំណើរ​ជីវិត​យើង​ត្រូវ​ត្រាច់​រង្គ​ត់ទៅ​ក្នុង​សង្សារវដ្ត​វែង​ឆ្ងាយ​ណាស់ កាលបើ​ធ្លាក់ខ្លួន​លំបាក​ហើយ​ថែម​ទាំង​អត់​សេចក្តី​ល្អ ឥត​សីល​ទ្រទ្រង់​ទៀត​គឺ​ប្រៀប​ដូច​ជា​ត្រូវ​គេ​ជាន់ពន្លិច​ងើបមុខ​មិន​រួច​តាំងពី​លោក​នេះ​ហូត​ទៅ​អបាយភូមិ​មិន​ខាន ។

ហេតុនេះ​កុំ​ព្រោះតែ​ជីវិត​ដ៏​លំបាក​ក្នុង​ពេល​បច្ចុប្បន្ន សុខចិត្ត​ធ្វើខ្លួន​ឲ្យ​ធ្លាក់​ក្នុង​រណ្តៅនរក​ឲ្យ​សោះ ព្រោះ​បើ​ជ្រុល​ធ្លាក់​នរក​ហើយ មិន​ងាយ​នឹង​រំដោះខ្លួន​ឱ្យ​រួច​អំពី​មហាទុក្ខ​បាន​ឡើយ ត្រូវ​ចេះ​រក្សាខ្លួន​ផង ។

បើ​យើង​ចែកចាយ​សេចក្តី​ល្អ ផ្សាយ​ភាព​អំណត់​អត់ធ្មត់​ស៊ូទ្រាំ​នេះ​ឲ្យ​បាន​លឿន​ដូច​ជា​ចែកចាយ​សេចក្តី​អាក្រក់​វិញ​នោះ សមលោក​នេះ​មិនដឹង​ជា​ស្រស់​ស្អាត​យ៉ាងណា​ទេ ។

ព្រះពុទ្ធ​សាសនា​តែង​អប់រំ បើ​ទោះជា​ជីវិត​ជួប​វិ​ប​តិ្ត​មានទុក្ខ​លំបាក​ដល់​កម្រិត​ណា​ក៏​ដោយ ក៏​យើង​ត្រូវ​យក​ការ​ស៊ូទ្រាំ​ជា​ចម្បង កុំ​លះបង់​សេចក្តី​ល្អ ធ្វើបុណ្យ រក្សាសីល តាំងចិត្ត​សមាធិ គឺជា​កំពូល​សុខ​ក្នុង​ព្រះពុទ្ធ​សាសនា​មែនហើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ