រាជធានីភ្នំពេញ ៖ មន្ត្រីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំក្នុងខែតុលា ដើមចំប៉ីនៅលើសួនច្បារមុខក្រសួងការពារជាតិ ដល់រដូវជ្រុះស្លឹក ។ កាលពីព្រឹកថ្ងៃទី២០ តុលា ២០១៥ មន្ទីរសាធារណការរាជធានីភ្នំពេញ បានបាញ់ថ្នាំដើមចំប៉ីជាថ្នាំសម្លាប់សត្វល្អិតផង និងជម្រុះស្លឹកចាស់ចេញផង ដើម្បីឲ្យឆាប់លាស់ស្លឹកថ្មី ហើយនៅពេលខាងមុខនេះនឹងបាញ់ថ្នាំវីតាមីនបន្ថែមទៀត ដើម្បីឲ្យស្លឹកខៀវខ្ចីល្អស្រស់បំពង ដែលការងារនេះបានធ្វើជារៀងរាល់ឆ្នាំ ៕




ចែករំលែកព័តមាននេះ