រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី២១ តុលា ២០១៥នេះ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកនេះ មានរបៀបវារៈសំខាន់ៗមួយចំនួន ដែលត្រូវលើកយកមកពិភាក្សានិងអនុម័ត ។
ជាការកត់សម្គាល់ តាមធម្មតាគណៈរដ្ឋមន្ត្រីតែងតែបើកសម័យប្រជុំពេញអង្គប្រចាំសប្តាហ៍នូវរៀងរាល់ថ្ងៃសុក្រ ប៉ុន្តែដោយសារនៅចុងសបា្តហ៍នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ តុលា ២០១៥នៅសាធារណរដ្ឋបារាំងតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង ហ្វ្រង់ស្ច័រ ហូឡង់នោះ ទើបកិច្ចប្រជុំគណៈរដ្ឋមន្ត្រីត្រូវលើកយកមកធ្វើនៅថ្ងៃពុធនេះ ៕
ចែករំលែកព័តមាននេះ