រាជធានីភ្នំពេញ ៖ ទីបំផុតទៅឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានចុះហត្ថលេខាលើប្រកាសមួយដែលគេហទំព័រកោះសន្តិភាពទើបទទួលបាននៅថ្ងៃទី២០តុលានេះ ដោយសម្រេចផ្ទេរភារកិច្ចលោកវរៈសេនីយ៍ទោ ផែង វណ្ណៈ អត្តលេខ០៧៥៩០ ពីនាយរងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង មកនាយកដ្ឋានបុគ្គលិក ដើម្បីធ្វើការត្រួតពិនិត្យករណីល្មើសវិន័យ បទបញ្ជាផ្ទៃក្នុងរបស់កងកម្លំាងនគរបាលជាតិ ។
គួរបញ្ចាក់ថា កន្លងមកនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ដែលមានអាក់ខោនឈ្មោះ ផែង វណ្ណៈ បានសរសេរបង្ហោះគំរាមសម្លាប់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែគេមិនដឹងថាតើ Facebook Page ឈ្មោះ ផែង វណ្ណៈនោះ ជារបស់លោកនាយរងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុងខាងលើ ឬយ៉ាងណានោះទេ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ។



ចែករំលែកព័តមាននេះ