រាចធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាធានីភ្នំពេញបានសម្រេចឃុំខ្លួនថៅកែរកស៊ីទិញ-លក់រថយន្តស៊ីដាច់ប្រាក់កក់គេជាង១០ម៉ឺនដុល្លារអាមេរិកនៅរសៀលថ្ងៃទី២០ តុលា នេះពីបទឆបោក។
គួរបញ្ជាក់ថា បុរសម្នាក់ដែលគេស្គាល់ថា ជាអ្នករកស៊ីទិញៈលក់រថយន្ត កាលពីល្ងាចថ្ងៃទី១៨ តុលា ត្រូវបានសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងពាក់ព័ន្ធថា បានស៊ីដាច់លុយកក់គេជាង១០ម៉ឺនដុល្លារអាមេរិក (ពីបទឆបោក) ។
បុរសរូបនោះមានឈ្មោះឈាង សុផល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់រថយន្ត មានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលលេខ២០៧ ផ្លូវ៥៩៨សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា កំលាំងសមត្ថកិច្ចកងរាជអាវុធហត្តឃាត់ខ្លួនឈ្មោះឈាង សុផល យោងតាមពាក្យបណ្តឹងរបស់ឈ្មោះថៃ ឈុនគ្រី ជាអ្នករកស៊ីដែលជាមនុស្សស្និទ្ធនឹងឈ្មោះឈាង សុផល៕



ចែករំលែកព័តមាននេះ