ភ្លៀងបន្តធ្លាក់ខ្លាំងទៀតកាលពីថ្ងៃទី២០ តុលា នៅភាគខាងជើងហ្វ៊ីលីពីនដែលនៅទីនោះព្យុះទីហ្វុង KOPPU យោងតាមតុល្យការថ្មី បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច២២នាក់ហើយ ។
កាលពីថ្ងៃទី១៨ តុលា ព្យុះនេះបោកបក់លើឆ្នេរសមុទ្រភាគខាងកើតកោះលូហ្សុង ជាកោះសំខាន់របស់ប្រទេសអមដោយខ្យល់មានល្បឿន២១០គីឡូម៉ែត្រក្នុង១ម៉ោង ។ បន្ទាប់មកវាចុះថយកម្លាំងមកជាព្យុះត្រូពីកាល់ ហើយមកដល់សមុទ្រចិនខាងត្បូង តែភ្លៀងបន្តធ្លាក់លើបណ្តាតំបន់មានទឹកជន់ខ្លាំងស្រាប់ ។
ជាព្យុះទីហ្វុងខ្លាំងទី២ វាយប្រហារលើហ្វ៊ីលីពីននាឆ្នាំនេះ ព្យុះ KOPPU បណ្តាលឱ្យស្លាប់២២នាក់ ដោយសារទឹកជំនន់ ការបាក់ដី និងបណ្តាគ្រោះថ្នាក់នាវា ។ ភូមិជាង២០០នាថ្ងៃទី២០ តុលា ត្រូវទឹកជន់លិច ៕
ចែករំលែកព័តមាននេះ