រាជធានីភ្នំពេញ ៖ បើគ្មានការប្រែប្រួលនោះទេ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២១ តុលា ២០១៥ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាព្រឹកស្អែកនេះ មានរបៀបវារៈសំខាន់ៗមួយចំនួន ដែលនឹងត្រូវលើកយកមកពិភាក្សានិងអនុម័ត ។
ជាការកត់សម្គាល់ តាមធម្មតាគណៈរដ្ឋមន្រ្តីតែងតែបើកសម័យប្រជុំពេញអង្គប្រចំាសប្តាហ៍នូវរៀងរាល់ថ្ងៃសុក្រ ប៉ុន្តែដោយសារនៅចុងសបា្តហ៍នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងដឹកនំាគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ តុលា ២០១៥នៅសាធារណរដ្ឋបារំាងតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារំាង ហ្វ្រង់ស័្ចរ ហូឡង់នោះ ទើបកិច្ចប្រជុំគណៈរដ្ឋមន្រ្តីត្រូវលើកយកមកធ្វើនៅថ្ងៃស្អែក ៕
ចែករំលែកព័តមាននេះ