ខេត្តបាត់ដំបង ៖ កាលពីម៉ោង២ និង៥០នាទីរសៀលថ្ងៃទី២០ តុលា ២០១៥ នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងការិយាល័យជំនាញ បានធ្វើការបង្ក្រាបក្រុមប្រើប្រាស់ និងជួញដូរថ្នាំញៀនមួយក្រុម ស្ថិតនៅភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ដោយឃាត់ខ្លួនបានចំនួន៣នាក់ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះងួន វិបុល អាយុ៣៤ឆ្នាំ ២-ឈ្មោះកែវ ប៉េងលាភ អាយុ១៨ឆ្នាំ និង៣-ឈ្មោះហៀង រ៉ានេត អាយុ២៤ឆ្នាំ ទាំង៣នាក់មានទីលំនៅក្នុងភូមិអូរតាគាំ២ សង្កាត់ទូលតាឯក តែមកសំងំប្រើប្រាស់ និងលក់ដូរថ្នាំញៀននៅក្នុងបន្ទប់ផ្ទះជួលនៅចំណុចកើតហេតុខាងលើ ។
ប្រភពបន្តថា ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចរឹបអូសវត្ថុតាងមានថ្នាំញៀនមេតំហ្វេតាមីន ប្រភេទក្រាមពណ៌.ស (ម៉ាទឹកកក) ចំនួន៩ថង់តូចផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវសមត្ថកិច្ចកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕


ចែករំលែកព័តមាននេះ