ខេត្តមណ្ឌលគិរី ៖ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ១.០០០នាក់ ព្រមទាំងមានអង្គការមនុស្សលោកថ្មី បានចូលរួមក្នុងពិធីដង្ហែក្បួនយុទ្ឋនាការចុះឈ្មោះកុមារឱ្យចូលរៀនសម្រាប់ការបើកបវេសនកាលថ្មី នៅព្រឹកថ្ងៃទី២០ តុលា ២០១៥ តាមបណ្តោយផ្លូវនានា ក្នុងក្រុងសែនមនរម្យ ។
ពិធីដង្ហែក្បួនយុទ្ឋនាការខាងលើនេះ ដើម្បីជូនដំណឹងដល់មាតា បិតា ដែលមានកូនគ្រប់អាយុចូលរៀនឱ្យមកចុះឈ្មោះចូលរៀនចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមសាលារៀនទាំងអស់ ។
យុទ្ឋនាការនេះដែរ បានចាប់ផ្តើមដង្ហែក្បួនចេញដំណើរពីសាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ និងបញ្ចប់នៅវេលាម៉ោងប្រមាណជាង១០ព្រឹកថ្ងៃដដែល ៕


ចែករំលែកព័តមាននេះ