លោកល្វី វ៉ាន់ហ្គាល គ្រូបង្វឹកក្លិប Man Utd បានបញ្ជាក់ថា កីឡាករ វ៉េន រូនី ខ្សែប្រយុទ្ធប្រធានក្រុមក្លិប Man Utd គឺជាគំរូដ៏ល្អដែលកីឡាករគ្រប់រូបនៅក្នុងក្លិបគួរយកតម្រាប់តាម។វ៉េន រូនី ទើបលេងបានល្អដោយស៊ុតបញ្ជូលទីឱ្យក្លិបក្នុងពេលជិតបញ្ចប់ការប្រកួតធ្វើឱ្យឈ្នះEvertonក្នុងលទ្ធផល៣-០ កាលពីថ្ងៃទី១៧ តុលា កន្លងទៅ ក្រោយពីមុននេះធ្លាប់មានអ្នកគាំទ្ររិះគន់ពីទម្រង់លេងធ្លាក់ចុះរបស់គេ ។
គ្រូបង្វឹកក្លិបបិសាចក្រហមMan Utd ថ្លែងថា ៖«ខ្ញុំគិតថា រូនី គឺជាគំរូសម្រាប់កីឡាករគ្រប់រូប មិនមែនតែចំពោះអ្នកគាំទ្រប៉ុណ្ណោះទេ ក្នុងនោះរួមមានគ្រូបង្វឹកផងដែរព្រោះគេជាមនុស្សចុះសម្រុងក្នុងសង្គមល្អ ។ ខ្ញុំឮអ្នកផ្សេងនិយាយដើមគេច្រើន ប៉ុន្តែគេបានបង្ហាញឱ្យឃើញពីភាពលេចធ្លោដល់ក្លិប។ ខ្ញុំមានអារម្មណ៍ល្អដែលគេអាចស៊ុតបញ្ជូលទីរកពិន្ទុឱ្យក្លិបបាន»។
លើសពីនេះ តាមជីវប្រវតិ្តរបស់វ៉េនរូនី ក្នុងរយៈពេលកន្លងមក ក៏មានស្នាដៃល្អលើការលេងធ្វើឱ្យក្លិបទទួលបានជើងឯកនៅក្នុងលីកកំពូលរបស់អង់គ្លេសជាច្រើនជំនាន់ ៕
ចែករំលែកព័តមាននេះ