ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​2015

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥​ដែល​ចាប់ផ្ដើម​ធ្វើ​តាំងពី​ថ្ងៃ​ទី​១៥ តុលា កន្លង​មក​នោះ​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ។ ពិធី​បិទ​ការ​ប្រកួត​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ តុលា នៅ​លើ​ទីលាន​វាយ​សី​ស្ថិត​ក្នុង​ពហុ​កី​ឡ​ដ្ធា​ន​ជាតិ ។

តាម​របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​លទ្ធផល​ដូច​ខាងក្រោម ៖

វិញ្ញាសា​ប្រកួត​ជា​ក្រុម ចំណាត់ថ្នាក់​មេដាយមាស​បាន​ទៅ​លើ​សមាគម​កីឡា​វាយ​សី​ខេត្តកំពង់ឆ្នាំង មេដាយ​ប្រាក់​បាន​ទៅ​លើ​ក្លិប​កីឡា​វាយ​សី​មុនី​ឋា​ប​នា និង​មេដាយ​សំ​រឹ​ទបាន​ទៅ​លើ​ក្លិប​កីឡា​វាយ​សី​ត្រពាំង​ស្រែ​ដែល​ជា​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ ។

វិញ្ញាសា​វាយ​ទោល​បុរស​ក​១​ចំណាត់ថ្នាក់​មេដាយមាស​បាន​ទៅ​លើ​កីឡាករ​ទេព ច័ន្ទ​ម៉ា​រ៉ា មក​ពី​ក្លិប​ខេត្តកំពង់ឆ្នាំង មេដាយ​ប្រាក់​បាន​ទៅ​លើ​កីឡាករ​ស៊ឹ​ម ពិសី មក​ពី​ក្លិប​ខេត្តកំពង់ចាម និង​មេដាយ​សំរឹទ្ធ​បាន​ទៅ​លើ​កីឡាករ​ឡេ​ង សុ​ភ័​ក្ត្រា មក​ពី​ក្លិប​ព្រះ​ខ័ន​រាជ ។

វិញ្ញាសា​វាយ​គូ​បុរស​ក្របខ័ណ្ឌ​ក​១ ចំណាត់ថ្នាក់​មេដាយមាស​បាន​ទៅ​លើ​កីឡាករ​ទេព ច័ន្ទ​ម៉ា​រ៉ា និង​យ៉ា​ន កុសល មក​ពី​សមាគម​កីឡា​វាយ​សី​ខេត្តកំពង់ឆ្នាំង មេដាយ​ប្រាក់​បាន​ទៅ​លើ​កីឡាករ​ស៊ឹ​ម ពិសី និង​ប៊ុ​ន លី​ហេង​វិ​រៈ​មក​ពី​សមាគម​កីឡា​វាយ​សី​ខេត្តកំពង់ចាម និង​មេដាយ​សំរឹទ្ធ​បាន​ទៅ​លើ​កីឡា​ករចេ​ង ភា​រុំ និង​ផាក់ សីហា មក​ពី​ក្លិប​កីឡា​វាយ​សី​ត្រពាំង​ស្រែ​។

វិញ្ញាសា​វាយ​គូ​បុរស​ក្របខ័ណ្ឌ​ក​២​អាយុ​១៩​ឆ្នាំ​ឡើង ចំណាត់ថ្នាក់​មេដាយមាស​បាន​ទៅ​លើ​កីឡាករ​ឈៀង សុ​ជាតិ និង​សួន សុភ​ស្ស មក​ពី​ក្លិប​វាយ​សី​ត្រពាំង​ស្រែ មេដាយ​ប្រាក់​បាន​ទៅ​លើ​កីឡាក​រលឹម ប៉េង​ហេង និង​វ៉ា​ន សៅ​មុន្នី មក​ពី​សមាគម​កីឡា​វាយ​សី​ខេត្តកំពង់ឆ្នាំង និង​មេដាយ​សំរឹទ្ធ​បាន​ទៅ​លើ​កីឡាករ​សុខ ផា​ន់​ណា និង​ប៉ិ សុវណ្ណ​ដា​រិ​ទ្ធ មក​ពី​សមាគម​កីឡា​វាយ​សី​ខេត្តស្វាយរៀង ។

វិញ្ញាសា​វាយ​ទោល​បុរស​ក្របខ័ណ្ឌ​ក​២​អាយុ​១៩​ឆ្នាំ​ឡើង ចំណាត់ថ្នាក់​មេដាយមាស​បាន​ទៅ​លើ​កីឡាករ វ៉ា​ន សៅ​មុន្នី មក​ពី​សមាគម​កីឡា​វាយ​សី​ខេត្តកំពង់ឆ្នាំង មេដាយ​ប្រាក់​បាន​ទៅ​លើ​កីឡាករ​ទិ​ត្យ ឈាង​ធា​រ៉ា មក​ពី​សមាគម​កីឡា​វាយ​សី​ខេត្តកំពង់ចាម និង​មេដាយ​សំរឹទ្ធ​បាន​ទៅ​កីឡាករ​សុខ ផា​ន់​ណា មក​ពី​សមាគម​កីឡា​វាយ​សី​ខេត្តស្វាយរៀង​។

វិញ្ញាសា​វាយ​គូ​បុរស​ក្របខ័ណ្ឌ​ក​២​អាយុ​១៩​ឆ្នាំ​ចុះ ចំណាត់ថ្នាក់​មេដាយមាស​បាន​ទៅ​លើ​កីឡាករ​ទ​ន សុ​ភ័ស្ស និង​វង្ស សុ​ចាន់​វិ​រៈ មក​ពី​សមាគម​កីឡា​វាយ​សី​ខេត្តកំពង់ឆ្នាំង មេដាយ​ប្រាក់​បាន​ទៅ​លើ​កីឡាករ​ភិន សុ​វ​ណ្ណា និង​លឹ​ម ប៉េង​ចេ​ង មក​ពី​សមាគម​កីឡា​វាយ​សី​ខេត្តកំពង់ឆ្នាំង និង​មេដាយ​សំរឹទ្ធ​បាន​ទៅ​លើ​កីឡាករ​រស់ សម្បត្តិ និង​សោម ឌី​ណា មក​ពី​ក្លិប​កីឡា​វាយ​សី​ត្រពាំង​ស្រែ​។

វិញ្ញាសា​វាយ​ទោល​បុរស​អាយុ​១៦​ឆ្នាំ​ឡើង ចំណាត់ថ្នាក់​មេដាយមាស​បាន​ទៅ​លើ​កីឡាករ​ហេង ម៉េ​ង​លី មក​ពី​សមាគម​កីឡា​វាយ​សី​ខេត្តកំពង់ឆ្នាំង មេដាយ​ប្រាក់​បាន​ទៅ​លើ​កីឡាករ​វ៉េ​ង គឹ​ម​ហុង មក​ពី​ក្លិប​កីឡា​វាយ​សី​មុនី ឋា​ប​នា និង​មេដាយ​សំរឹទ្ធ​បាន​ទៅ​លើ​កីឡាករវ៉ា​ត វ៉ា​ន់​ធន មក​ពី​សមាគម​កីឡា​វាយ​សី​ខេត្តកំពង់ឆ្នាំង​។

វិញ្ញាសា​វាយ​គូ​នារី ចំណាត់ថ្នាក់​មេដាយមាស បាន​ទៅ​កីឡាការិនី​ឡេ​ង ដា​វី និង​ហេង ធីតា មក​ពិស​មា​គម​កីឡា​វាយ​សី​ខេត្តកំពង់ចាម មេដាយ​ប្រាក់​បាន​ទៅ​លើ​កីឡាការិនី​អ៊ុ​ង វ​ល័​ក្ខ​ទេវី និង​នួន សុ​ភ័ក្ដ្រ មក​ពី​ក្លិប​កីឡា​វាយ​សី​ខេមរៈ និង​មេដាយ​សំរឹទ្ធ​បាន​ទៅ​លើ​កីឡាការិនី​ជី ជួ​ឌី និង​ឧ​ធី​ត ធីតា​រ៉ាត់ មក​ពី​ក្លិប​កីឡា​វាយ​សី​សុខ​ដា​ស្មា​យ (​កោះកុង​) ។

វិញ្ញាសា​វាយ​ទោល​នារី ចំណាត់ថ្នាក់​មេដាយមាស​បាន​ទៅ​លើ​កីឡាការិនី​កែរ ឆ​ពេជ្រ​រស្មី មក​ពី​សមាគម​កីឡា​វាយ​សី​ខេត្តស្វាយរៀង មេដាយ​ប្រាក់​បាន​ទៅ​លើ​កីឡាការិនី​ឡេ​ង ដា​វី​មក​ពី​សមាគម​កីឡា​វាយ​សី​ខេត្តកំពង់ចាម និង​មេដាយ​សំរឹទ្ធ​បាន​ទៅ​លើ​កីឡាការិនី ហេង ធីតា មក​ពី​សមាគម​កីឡា​វាយ​សី​ខេត្តកំពង់ចាម ។

វិញ្ញាសា​វាយ​ទោល​យុវជន​អាយុ​ក្រោម​១៣​ឆ្នាំ ចំណាត់ថ្នាក់​មេ​​ដាយ​មាស​បាន​ទៅ​លើ​កីឡាករ​ម៉ែ​ន សា​រ័​ត្ន មក​ពី​សមាគម​កីឡា​វាយ​សី​ខេត្ត​ព្រះ​សីហ​នុ មេដាយ​ប្រាក់​បាន​ទៅ​លើ​កីឡាករ​ភា សុ​ថៃ មក​ពី​សមាគម​កីឡា​វាយ​សី​ខេត្តស្វាយរៀង និង​មេដាយ​សំរឹទ្ធ​បាន​ទៅ​លើ​កីឡាករ​អុ​ឹ​ង ម៉េ​ង​ឡេ​ង មក​ពី​សមាគម​កីឡា​វាយ​សី​ខេត្តកំពង់ឆ្នាំង​។

លោក​អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​អប់រំ​កាយ​និង​កីឡា តំណាង​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការ​ប្រកួត​នោះ បាន​មាន​ប្រសាសន៍​​ផ្ដាំផ្ញើ​ដល់​កីឡាករ​-​កីឡាការិនី​ទាំងអស់​ត្រូវ​ខិតខំ​ហ្វឹកហាត់​បន្ថែម​ទៀត ជា​ពិសេស​ក្មួយ​ៗ​ជា​ទំពាំង​ស្នង​ឬ​ស្សី​ត្រូវ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ ម្យ៉ាងវិញទៀត នៅ​ឆ្នាំ​២០១៦ ខាង​មុខ​នេះ យើង​នឹង​រៀបចំ​ការ​ប្រកួត​សាកល្បង​កីឡា​ថ្នាក់​ជាតិ​ដ៏​ធំ​មួយ នៅ​មុន​ពេល​យើង​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ក្នុង​គោលបំណង ត្រៀមលក្ខណៈ​ទុកជា​មុន​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ចៀសវាង​ការ​ឆក​ល្វែង​ខណៈ​ពេល​ដែល​ការ​ប្រកួត​បាន​មក​ដល់ ៕