ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ក្រសួង​មហា​ផ្ទៃ​ចុះជំរឿន​ជន​ជាតិវៀត​ណាម​រស់​នៅ​​​​ស្រុក​កៀន​ស្វាយ​

10 ឆ្នាំ មុន

​ខេត្ត​កណ្តាល​ ៖ ​កម្លាំងនគរ​បាល​​​ក្រសួង​មហាផ្ទៃ​៥ស្ថាប័ន រួមមាន​ អគ្គស្នងការ​ដ្ឋាននគរ​បាល​ជាតិ អគ្គនាយកដ្ឋាន​​រដ្ឋ​បាល​ស៊ីវិល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អគ្គ​នាយក​ដ្ឋាន​​អត្តសញ្ញាណ​កម្ម និង​ក្រុម​ប្រឹក្សា​នីតិកម្ម ​​​សហការ​ជា​មួយ​​កម្លាំងនគរ​បាល​ខេត្ត ​ដើម្បី​ត្រួត​ពិនិត្យ​ឯកសារ​ និង​ជំរឿន​​ជន​ជាតិ​វៀត​ណាម​​ដែល​រស់​នៅ​លើ​​ទឹក​ដី​កម្ពុជា​ ក្នុង​ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល​ ។

មន្ត្រី​សមត្ថកិច្ច​បាន​ឱ្យ​ដឹងថា ​ការ​ចុះ​ត្រួត​ពិនិត្យ​​ឯកសារ​ និង​ជំរឿន​​ជន​ជាតិ​វៀត​ណាម​នេះ គឺ​អនុវត្ត​តាម​គោល​ការ​របស់​រាជ​រដ្ឋាភិបាល​​ធ្វើឡើង​​ទូទាំង​ប្រទេស​ ដើម្បី​ឱ្យ​ដឹង​ពី​ចំនួន​ជន​ជាតិ​វៀត​ណាម ដែល​រស់នៅ​លើ​ទឹក​ដី​​កម្ពុជា​ស្រប​ច្បាប់ និង​ស្រាវ​ជ្រាវ​​រក​ជន​អន្តោប្រវេសន៍​ដែល​មក​​ស្នាក់​នៅ​លើ​ទឹក​ដី​​កម្ពុជា​មិន​ស្រប​​​ច្បាប់​​ ​ត្រូវ​​ចាប់​បញ្ជូន​​ទៅ​ប្រទេស​គេវិញ ។​

មន្ត្រី​សមត្ថកិច្ច​ បាន​បន្ត​​ថា ​​​​រហូត​​មក​ដល់​ថ្ងៃទី​១៩-២០ តុលា ២០១៥ នេះ កម្លាំង​បាន​ចុះ​មកដល់​ឃុំ​សំរោង​ធំ និង​ឃុំ​គគីរធំ​ហើ​យ​ ប៉ុន្តែ​សមត្ថកិច្ច​​មិន​ទាន់​បាន​បញ្ជាក់​ពី​ចំនួន​ជន​បរទេស​ទាំងនោះ​​នៅ​ឡើយ​ទេ ព្រោះ​​កំពុង​ចុះ​​ប្រតិបត្តិការ​​​ស្រង់​​​ ​និង​ប្រមូល​​ឯក​សារ​​ ៕