ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​ត្រាំខ្នារ​ ៥​នាក់ រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ ក្រោយពី​អាជ្ញាធរ​ប្រកាស​បិទ​ផ្សារ ចំនួន ១៤​ថ្ងៃ​

2 ឆ្នាំ មុន

តាកែវ​៖ ក្រុមអាជីវករ​លក់ដូ​រ​នៅ​ផ្សារ​ត្រាំខ្នារ ដែល​ស្ថិតនៅ​ក្នុងភូមិ​ត្រាំខ្នារ (​ខាងកើត​) ក្នុង​ឃុំ​សូរ​ភី ស្រុក​បាទី ខេត្តតាកែវ មាន​ប្រុស មាន​ស្រី ចំនួន…

តាកែវ​៖ ក្រុមអាជីវករ​លក់ដូ​រ​នៅ​ផ្សារ​ត្រាំខ្នារ ដែល​ស្ថិតនៅ​ក្នុងភូមិ​ត្រាំខ្នារ (​ខាងកើត​) ក្នុង​ឃុំ​សូរ​ភី ស្រុក​បាទី ខេត្តតាកែវ មាន​ប្រុស មាន​ស្រី ចំនួន ៥​នាក់ (​ស្រី ៣​នាក់ បុរស ២​នាក់​) ត្រូវបាន​ក្រុមគ្រូពេទ្យ ធ្វើ​សំណាក​រកឃើញ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២១ ម្សិលមិញ​។ ក្រោយពី​អាជ្ញាធរខេត្ត បាន​ធវ្វើការ​ប្រកា​សបិទ ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម ការលក់ដូរ​ក្នុង​ផ្សារ​ត្រាំខ្នារ ដោយ​ចាប់ពី​វេលា​ម៉ោង ០៥ និង ០០​នាទី ល្ងាច​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​កា​រីក​រាលដាល​នេះ​ជំងឺ​កូ​វីដ ១៩ និង​តម្រូវឱ្យ​ក្រុមអាជីវករ​ទាំងអស់ ចុះ​យក​សំណាក​ផងដែរ​នោះ​។​

​ប្រភពព័ត៌មាន បាន​ប្រាប់​ឱ្យដឹងថា កាលពី​វេលា​ម៉ោង ០៥ និង ០០​នាទី​ល្ងាច ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១ កន្លងមកនេះ អាជ្ញាធរ​ខេត្តតាកែវ បាន​ចុះមក​បិទ​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​ការលក់ដូរ​ទាំងអស់ នៅក្នុង​ផ្សារ​ត្រាំខ្នារ ដោយ បាន​រាយ​ខ្សែ ដាក់​ប៉ា​រ៉ា​ស់ បិទ​ឡោមព័ទ្ធ ជុំវិញ​ផ្សារ​ឈប់​អោយមាន​អ្នកចេញ ឬ​ចូល​ទាំងស្រុង​។ ដោយបាន​ណែនាំ​អោយ​ក្រុមអាជីវក​លក់ដូរ​នៅក្នុង​ផ្សារ​ទាំងអស់ មាន​កាតព្វកិច្ច​ផ្តល់​វត្ថុ​សំណាក​វិភាគ​រក​មេរោគ​កូ​វីដ ១៩ ដល់​មន្ត្រី​សុខាភិបាល ចាប់ពី​ថ្ងៃទី​០១ ខែ ឧសភា ឆ្នាំ​២០២១ នៅ​ចំណតរថយន្ត​សហគមន៍​ស្រះ​ត្រពាំង​ខ្នារ​។ ក្នុងករណី​បងប្អូន​ណា មានការ​ខក ខានមិនបាន​ទៅ​ផ្តល់​វត្ថុ​សំណាក ទៅតាម​កាលកំណត់​ខាងលើ ត្រូវ​ផ្តល់​សំណាក​នៅ​មជ្ឈមណ្ឌល​សុខភាព​រៀងរាល់ថ្ងៃ​ធ្វើការ​។​

​ប្រភព​ដដែល បាន​ប្រាប់​បន្តទៀតថា ចាប់ពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​ក៏បាន​ចុះមក​យក សំណាក​ក្រុមអាជីវករ​លក់ដូរ​នៅ​ផ្សារ​ត្រាំខ្នារ ទៅតាម​ការជូនដំណឹង ទៅដល់​ក្រុម​អាជីវ​វករ​លក់ដូរ​ក្នុង​ផ្សារ អ្នកពាក់ព័ន្ធ​ជាច្រើន​នាក់ មក​យក​សំណាក ដោយបាន​រកឃើញ​មាន​អាជីវករ​ប្រុស ស្រី ចំនួន ០៥​នាក់ (​ស្រី ៣​នាក់ ប្រុស ២​នាក់ ) ក្នុង​រយៈពេល​តែ ១​ថ្ងៃ រកឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ និង​ដឹកយក​ទៅធ្វើ​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​បាទី ជា​បន្តបន្ទាប់​ផងដែរ​។​

​គួរ​ញ្ជា​ក់ថា កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ កន្លងមកនេះ បុរស​ម្នាក់ ឈ្មោះ ស៊ុត អាជីវករ លក់​ផ្លាក​ទីន​ម្នាក់ នៅ​ផ្សារ​ត្រាំខ្នារ ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វីត ១៩ និង​ត្រូវបាន​បញ្ជូន​យកទៅ​ព្យាបាល​។ ក្រោយពី​ទទួលបាន​នូវ​ព័ត៌មាន​ពី​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ត្រាំខ្នារ​ម្នាក់ មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ រួចមក​។ លុះដល់​ល្ងាច​ថ្ងៃ​៣០ ខែមេសា ឆ្នាំ​២០២១ អាជ្ញាធរ​ខេត្តតាកែវ ស្រុក​បាទី ឃុំ​ភូមិ បានសម្រេច​ធ្វើការ​បិទ​ផ្សារ​ត្រាំខ្នារ និង​ណែនាំ​អោយ​ក្រុមអាជីវករ​លក់ដូរ​ផ្សារ​ទាំង អស់​មក​យក​សំណាក​តែម្តង​។​

​ក្រោយពី​អាជ្ញាធរ​ខេត្តតាកែវ ធ្វើ​ការបិទ​ផ្សារ​ត្រាំខ្នារ​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម ការលក់ដូរ​នៅក្នុង​ផ្សារ​ត្រាំខ្នារ ដែលជា​តំបន់​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជាច្រើន​នាក់ ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ២០២១ នៅ​ល្ងាច​ថ្ងៃទី​៣០ មេសា ឆ្នាំ​២០២១ ហើយ​តម្រូវអោយ​ក្រុមអាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ទាំងអស់ ទៅយក​សំណាក​រក​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃទី​០១ ខែ ឧសភា ឆ្នាំ​២០២១ តែ​ត្រឹមតែ​រយៈពេល ១​ថ្ងៃ បាន​រកឃើញ​មាន​អ្នក​វិជ្ជមាន រហូត​ទៅដល់​ចំនួន ៥​នាក់ និង​បន្ត​អោយ​អ្នកពាក់ព័ន្ធ​ជាច្រើន​នាក់ ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ​រៀងខ្លួនៗ ជា​បន្តទៅទៀត​ផងដែរ​៕ ភី ផល​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ