សម្តេចតេជោ ហ៊ុន សែន លើកយកករណីកីឡាករ បាល់ទាត់ Messi និង Neymar មកវាយប្រហារ​ក្រុមប្រឆាំង ពាក់ព័ន្ធនឹងវ៉ាក់សាំងចិន​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន លើកយកករណីកីឡាករ បាល់ទាត់ Messi និង Neymar មកវាយប្រហារ​ក្រុមប្រឆាំង ពាក់ព័ន្ធនឹងវ៉ាក់សាំងចិន​

1 អាទិត្យ មុន

​ភ្នំពេញ​៖ នៅលើ​ហ្វេ​ស​ប៊ុ​ក នៅ​ព្រលប់​ថ្ងៃទី​២ ខែឧសភា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា «​តើ​កំពូល​កីឡាករ​បាល់ទាត់ Messi…

​ភ្នំពេញ​៖ នៅលើ​ហ្វេ​ស​ប៊ុ​ក នៅ​ព្រលប់​ថ្ងៃទី​២ ខែឧសភា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា «​តើ​កំពូល​កីឡាករ​បាល់ទាត់ Messi និង Neymar អាច​ស្លាប់​ទេ ក្រោយ​ចាក់​វ៉ាក់សាំង​ចិន​? ប្រសិនជា​គាត់​ចាក់​មែន​នា​
​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ស៊ិន​ហួរ​របស់​ចិន​ចេញផ្សាយ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា «​តើ​បងប្អូន​ជាពិសេស​យុវជន​កម្ពុជា យល់​យ៉ាងណាដែរ នៅពេល​កីឡាករ​លំដាប់​ពិភពលោក Messi និង Neymar ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ Sinovac របស់​ចិន ? ​និង​តើ​ហេតុអ្វី​កីឡាករ​ទាំង​ពីររូប ជ្រើស​រើសយក​វ៉ាក់សាំង​ចិន​ជំនួស​ឱយ​ការចាក់​វ៉ាក់សាំង​ពី​ប្រទេស​ផ្សេងទៀត​?»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​កាលពីមុន ពួក​បំផ្លាញ​ជាតិ​មួយចំនួន​បាន​និយាយថា វ៉ាក់សាំង​របស់​ចិន «​ចាក់​សម្លាប់​មនុស្ស​» នៅពេលដែល​ខ្លួន​ខ្ញុំ​ផ្ទាល់ បានសម្រេច​ជ្រើស​រើសយក​វ៉ាក់សាំង​របស់​ចិន Sinopharm និង Sinovac មកចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ការពារ​អាយុជីវិត​ពី​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​១៩​។ ពេលនេះ យើង​អាច​ចោទ​ជា​សំនួ​រថា បើ​ខ្ញុំ​មិន​រឹងក្បាល ស្វែងរក​វ៉ាក់សាំង​ពី​ចិន ដែលជា​មិត្ត​ដែកថែប​របស់​កម្ពុជា និង​ប្រសិន​គ្មាន​ការជួយឧបត្ថម្ភ​ពី​មិត្ត​ចិន​លើ​ការ​ផ្គត់​ផ្គត់​វ៉ាក់សាំង តើ​យើង​មាន​វ៉ាក់សាំង​មកពីណា​ចាក់​ជូន​ប្រជាជន​យើង​?»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​ខ្ញុំ​បាន​និយាយ​មិនតិចជាង​៣​ដង​ថា (​សូមកុំ​បារម្ភ​ថា វ៉ាក់សាំង​មកពី​ប្រទេស​ណា តែ​ត្រូវ​បារម្ភ​ពី​ការ​អត់​វ៉ាក់សាំង​ចាក់​)​។ ពាក្យ​នេះ ត្រឹមត្រូវ​ណាស់ សម្រាប់​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​»​។​

​សម្តេច​តេ​ជោ បន្ថែមថា «​ករណី Messi និង Neymar ខុសពី​ប្រទេស​នានា​ត្រង់​ថា គាត់​មាន​ជម្រើស​ច្រើន​គាត់​ចាក់​វ៉ាក់សាំង​ពី​ប្រទេស​ណា​ក៏បាន​ហេតុអ្វី​គាត់​ជ្រើស​យក​វ៉ាក់សាំង​របស់​ចិន​សម្រាប់​ចាក់​ទៅវិញ​?​។ ម្នាល​អ្នកនយោបាយ​ប្រឆាំង​ស្ទើរភ្លើង​ទាំងឡាយ គួរ​ខិតខំ​រៀនសូត្រ ឱ្យបាន​ប្រសើរ​ជាង​នេះ​»៕​

Picture
Picture