ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២០ តុលា ២០១៥ គណៈកម្មការចម្រុះដឹកនាំដោយលោក ស៊ុន សុវណ្ណរិទ្ឋ អភិបាលរងខេត្ត លោកហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំង បានដឹកនាំសមត្ថកិច្ចចុះដេញតូប និងស្តង់លក់ឈើប្ញស្សី និងប្ញស្សីពីងពុង នៅចំណុចមុខសាលាចិន ស្ថិតនៅមាត់ទន្លេផ្សារក្រោម ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ក្នុងផែត្រីបណ្តែតទឹក រួមនិងផែលើកដាក់ទំនិញក៏ត្រូវបណ្តេញឱ្យទៅតាំងទីលំនៅថ្មីផងដែរ គឺនៅចុងទំនប់អានកូ មានចម្ងាយជាង១គីឡូម៉ែត្រពីមុខផ្សារក្រោម ។
ទោះយ៉ាងណាផែនការនេះមិនទាន់ទទួលផលភ្លាមៗឡើយ ដោយសារតែមានការតវ៉ាពីអាជីវករ ។
ការអនុវត្តបែបនេះ គឺយោងតាមការប្រជុំកាលពីរសៀលថៃ្ងទី១៩ តុលា ២០១៥ របស់គណៈកម្មការចំរុះខេត្ត ក្រោមអធិបតីភាព លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងស្តីពីការត្រួតពិនិត្យលទ្ធផល និងសកម្មភាពនៃការបម្លាស់ទីផ្ទះបណ្តែតទឹក និងបែរត្រីរបស់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេផ្សារក្រោមក្រុងកំពង់ឆ្នាំងដើម្បីខេត្តរៀបចំច្រាំងទន្លេឱ្យមានបរិស្ថាន និងសោភ័ណភាពក្លាយជាតំបន់ទេសចរណ៍ និងដើម្បីរៀបចំការជូនដំណើរទូកប្រណាំងរបស់ខេត្តក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ក្នុងខែវិច្ឆិកាខាងមុខនេះ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកោះសន្តិភាព



ចែករំលែកព័តមាននេះ