សមាគមបាល់ទាត់អង់គ្លេស (FA) បានចេញសេចក្ដីថ្លែងការណ៍ប្រកាសពីជំហរលុបចោលការគាំទ្រលោកមីឆេល ផ្លាទីនី ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ឱ្យក្លាយជាប្រធាន FIFA ក្រោយពីទទួលបម្រាម៩០ថ្ងៃ ។
ក្រោយពីលោកមីឆេល ផ្លាទីនី ប្រធានUEFAត្រូវបានផ្អាកការងាររយៈពេល៩០ថ្ងៃដូចលោក សេប ប៊េ្លតធ័រ ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិពីគណៈកម្មការវិន័យរបស់FIFA នោះ ជាចុងក្រោយFAបានថ្លែងថា នឹងមិនគាំទ្រលោកផ្លាទីនីក្នុងការដណ្ដើមតំណែងប្រធាន FIFA ទៀតទេ។
សេចក្ដីថ្លែងការណ៍ខាងលើបានបញ្ជាក់យ៉ាងដូច្នេះថា៖«យើងស្នើដល់លោកផ្លាទីនី ត្រូវទទួលជោគជ័យលើរឿងក្ដីទាំងឡាយ និងត្រូវបង្ហាញភស្ដុតាងថា គ្មានប្រព្រឹត្តអំពើពុករលួយដូចការចោទប្រកាន់ខាងលើ ។ ហេតុការណ៍ដែលកើតឡើង FA បានទទួលទិន្នន័យបន្ថែមទាក់ទិនរឿងក្ដីពីមេធាវីរបស់លោកផ្លាទីនី នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៥ តុលា កន្លងទៅ។ ការទទួលដឹងឮលើរឿងនេះប្រធាន FA បានសម្រេចកាលពីថ្ងៃទី១៦ តុលា ថា នឹងផ្អាកគាំទ្រលោកផ្លាទីនីក្នុងការប្រជែងតំណែងប្រធាន FA ដរាបណារឿងក្ដីបានបញ្ចប់» ៕
ចែករំលែកព័តមាននេះ