ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានផ្នែក​សន្តិសុខ​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​​ដាក់ពាក្យ​ប្តឹង​ប្រធានពន្ធនាគារ​ខេត្ត​

10 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​០៨​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ​តុលា ​២០១៥ ​ក​ន្លង​​ទៅ​​នេះ លោក​ឯ​ល ប៉ែ​ត អាយុ​៤៨​ឆ្នាំ ជា​ប្រធាន​​ផ្នែក​សន្តិសុខ​ពន្ធនាគារ​​ខេត្ត រ​ស់នៅ​ភូមិ​​អូរ​ច្រា​ក​ណ្តា​ល សង្កាត់​ទួល​​ល្វា ក្រុងប៉ៃលិន បាន​ដាក់​ពាក្យ​​ចូល​​ទៅ​​លោក​ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត ប្តឹង​លោក​នៅ ធឿ​ង អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ជា​ប្រធាន​​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ។

បើ​តាម​សម្តី​​លោកឯ​ល ប៉ែ​ត បាន​​អាន​ក្នុង​លិខិត​បញ្ជាក់​​ថា បញ្ហា​ដែល​លោក​ដាក់​​ពាក្យ​ប្តឹង​ទៅ​​តុលាការខេត្ត ទី​១-ពី​បទ​​ហិង្សា ដោយ​​​ចេតនា​នៅ​ពន្ធនាគារ​​ចាស់​​កន្លែង​​​រោង​​កុន ដោយ​ធ្វើ​ទៅ​លើ​រូបគេ​​យ៉ាង​ព្រៃផ្សៃ​​បំផុត បាន​ហក់​ទៅ​ទះ​កំផ្លៀង​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​បែក​​ឈាម​ហូរ​ចេញ​ពី​មាត់ រួច​ក៏​ដួល​​ទៅ​លើ​ឥដ្ឋការ៉ូ រួច​យក​ជង្គង់​សង្កត់​ទៅ​លើ​​រូបគេ​ដោយ​ស្រែ​ក​បញ្ជា​ឱ្យ​មន្ត្រី​ថ្មី​​យក​ខ្នោះ​ទៅ​ដាក់​ដៃ​គេ​ទៀត​កាល​ពី​វេលា​ម៉ោង​៧ និង​៣៩​នាទី​យប់​ថ្ងៃ​ទី​០២ ​មីនា​ ២០១៤ ​កន្លង​ទៅ ។

ក្នុង​លិខិតប​ញ្ជាក់​ទៀត​ថា សាក្សី​ទី​១-​លោក​សរ សុ​ជាតិ ជា​ប្រធាន​ផ្នែក​សុខាភិបាល​ពន្ធនាគារ​ខេត្ត​​បានឃើញ ទី​២-​លោក​ស៊ិ​ន ខឿន ជា​ ប្រធាន​ការិយាល័យ​ប្រតិបត្តិ​ពន្ធនាគារ​​ខេត្ត ទី​៣​-​លោ​កសុខ សារូ ជា​អនុប្រធាន​ពន្ធ​នាគារ​ខេត្ត ។ 

លោក​​បន្ត​ទៀត​ថា បញ្ហា​ទី​២​-ពី​បទ​ប្រមាថ​បាញ់​​បំបែក​ក្បាល​​ចោល​​ជា​សាធារណៈ​នៅ​មុខ​ជាង​សំណង់ និង​​អ្នកទោស​ជា​ច្រើ​ន​នាក់ ដែល​ប្រព្រឹត្ត​​នៅ​កន្លែង​គុក​​ថ្មី​​កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ​មិថុនា ​២០១៤​ ​ទី​១​-លោក​អ៊ុយ វិចិត្រ ជា​អនុ​ប្រធាន​ពន្ធនាគារ​ខេត្ត​ទទួល​​ផែន​ប្រតិបត្តិ, ​ទី​២​-​លោកសែ​ស ច​ន្ថា ជា​មន្ត្រី​ពន្ធ​នាគារ​ខេត្ត ​ទី​៣-​ពី​បទ​ប្រមាថ​ដាក់​ខ្នោះ​ម្តង​ហើយ​​ម្តងទៀត និង​យក​ទៅ​ដាក់​ទ្រុង​សា​រិ​កា​កែវ​ស្រែក​ដាក់​ឡូឡា​​ពេញ​កន្លែង​​គុក​ថ្មី ហើយ​ក្នុង​រឿង​នេះ ​លោក​ទាមទារ​សំណង​ជំងឺ​ចិត្តចំនួន​៤​លាន​រៀល ព្រមទាំង​សូម​ឱ្យ​តុលាការ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក នៅ ធឿ​ង ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹ​ង​តាម​ទូរស័ព្ទ​កាលពី​រសៀល​​ថ្ងៃ​ទី​១៩ ​តុលា នេះ​ថា ខាង​លោក​អត់​​បាន​វាយ​ទៅ​លើ​មន្ត្រី ឬ​អនុរក្ស​ពន្ធនាគារ​ណា​ម្នាក់​​ឡើយ ហើយ​ក៏​មិន​បាន​ជេរ​ប្រមាថ​ដល់​ពួក​គេ​ទាំងនោះ​ដែរ មាន​តែ​ពួក​គេ​ទេ​ដែល​មើលងាយ និង​ជេរ​ប្រមាថ​ទៅ​លើ​រូប​លោក​វិញ​នោះ ៕