ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច​ ម៉ូតូប្រមាណ៤០គ្រឿង​មិនទាន់បង់ពន្ឋ ​ត្រូវឈ្មួញនំាចូល​តាមច្រកចំាយាម

10 ឆ្នាំ មុន

ខេត្តកោះកុង ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា ​ម៉ូតូប្រមាណ៤០គ្រឿង​​មិនទាន់បង់ពន្ឋ ​​បានត្រូវឈ្មួញដឹក​តាម​រថយន្តមួយគ្រឿង​ចូលមក​តាមច្រកទ្វារអន្តរជាតិចំាយាម ​នាម៉ោង១និង៤៥នាទី​រសៀលថ្ងៃទី២០​ តុលា​ ២០១៥ ។

ទាក់ទងទៅនឹង​ម៉ូតូខាងលើ​មន្រ្តី​គយប្រចំាច្រកទ្វារ​ចំាយាមមិនបានប្រាប់ថា​ ជារបស់ក្រុមហ៊ុនណាឡើយ ​ព្រោះម្ចាស់ក្រុមហ៊ុន​មិនទាន់​ចូល​ខ្លួនមកបង់ពន្ធ ។

តាម​ស្ថិតិ​មិន​ច្បាស់​លាស់​ ប្រមាណ​​ជាង​៣​ខែ​កន្លង​​មក​នេះ ម៉ូតូ​ថ្មី​ដែល​គេ​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា មាន​មិន​ខ្វះ​ពី​រាប់​ម៉ឺន​គ្រឿងឡើយ ។

អ្នក​វិភាគ​បារម្ភ​ថា ប្រសិន​បើ​ការ​បង់​ពន្ធ​បាន​គ្រប់​ចំនួន​នាំ​ចូល មិន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ជួប​បញ្ហា​នៅពេល​ក្រោយ​ទេ ។

សុំ​បួង​សួង​ឱ្យ​ការ​នាំ​ចូល​បាន​ស្រប​ច្បាប់ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មានកោះសន្តិភាព