រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យកងរាជអាវុធហត្ថប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញបានចុះបង្ក្រាបមុខសញ្ញាជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនមួយសំបុកក្នុងផ្ទះសំណាក់យីហោវិមានអង្គរជ័យ ដោយបានឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន១៧នាក់ រួមនិងថ្នាំញៀនចំនួន៥កញ្ចប់ ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២០ តុលា ២០១៥ នៅក្នុងផ្ទះសំណាក់យីហោវិមានអង្គរជ័យ ដែលមានទីតាំងស្ថិតក្នុងភូមិជ្រៃកោង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕
ព័ត៌មានលម្អិតនឹងផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព










ចែករំលែកព័តមាននេះ