ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ដង្ហែ​ក្បួន​យុទ្ធនាការ​ប្រមូល​កុមារ​គ្រប់​អាយុ​ឲ្យ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ស្រុក​ពាម​រក៍

9 ឆ្នាំ មុន

ខេត្តព្រៃវែង ​៖ ​​កាល​ពីវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ​តុលា​ ២០១៥​ ​​ ​អង្គការ​តំណក់​ទឹកបាន​រៀបចំ​ពិធី​ដង្ហែ​ក្បួន​យុទ្ធនាការ​ប្រមូល​កុមារ​ឲ្យ​មក​ចុះឈ្មោះ​ចូល​រៀន​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​អាជ្ញាធរ​ស្រុក​

ខេត្តព្រៃវែង ​៖ ​​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​១៩ ​តុលា​ ២០១៥​ ​អង្គការ​តំណក់​ទឹកបាន​រៀបចំ​ពិធី​ដង្ហែ​ក្បួន​យុទ្ធនាការ​ប្រមូល​កុមារ​ឲ្យ​មក​ចុះឈ្មោះ​ចូល​រៀន​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​អាជ្ញាធរ​ស្រុក​ ក្រុមប្រឹក្សារ​ឃុំ​ លោកគ្រូ​ អ្នកគ្រូ​ សិ​ស្សានុ​សិស្ស​ចំនួន​១.០៣០​នាក់ ​មក​ពីសា​លា​បឋម​សិក្សា​ចំនួន​១០​ក្នុងស្រុក​ពាម​រក៍ ។​

កម្មវិធី​នេះ​រៀបចំ​នៅ​ក្នុងសាលា​បឋម​សិក្សា​ ប៊ុ​ន ​រ៉ា​នី ​ហ៊ុន ​សែន​ ឧត្តម​សមាគម ​ស្ថិត​នៅ​ភូមិ​ឧត្តម ​ឃុំ​ព្រែក​ខ្សាយ ​ស្រុក​ពាម​រក៍​ ហើយបាន​ដង្ហែ​ក្បួន​ចេញពីសាលា​បឋម​សិក្សា​ ប៊ុ​ន ​រ៉ា​នី ​ហ៊ុន​ សែន​ ឧត្តម​សមាគម ​តាម​រង្វង់​មូល​ផ្សារ​អ្នក​លឿង​​ ​ផ្លូវជាតិ​លេខ​១​ ​​ទំនប់​ឆ្ព​ស់​ មក​ផ្លូវ​ជាតិ​ រួច​ទៅ​កាន់​សាលា​បឋម​សិក្សា​ពាម​រក៍​ ព្រមទាំង​មាន​ចង​បដា ​និង​សម្រែក​ជ័យ​ឃោស​ អំពី​សិទ្ធិ​កុមារ​យ៉ាង​កងរំពង​ផង​ដែរ ​។

​​ក្នុង​ឱកាស​នេះដែរ​ លោក​ ទា ​អ៊ា​ង ​តំណាង​អង្គការ​តំណ​ត់​ទឹក​​កម្មវិធី​អ្នក​លឿង​បាន​មាន​ប្រសាសន៍​ថា ​យុទ្ធនាការ​នេះ ​ដើម្បី​ចូលរួម​លើកកម្ពស់​ចំនួន​នៃ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ថ្មី​សម្រាប់​កុមារ​ដែល​​​ទើប​គ្រប់​អាយុ​ចូល​រៀន និង​កុមារ​នៅ​តាម​សហ​គម​ន៍នា​នា ​អង្គការ​តំណក់​ទឹក​​សហការ​ជាមួយ​កា​រិ​យ​ល័យ​អប់រំ​ស្រុក​ពាម​រក៍ ​ហើយ​បាន​រៀប​ចំ​​ធ្វើ​យុទ្ធនាការ​ជា​ទ្រង់ទ្រាយ​ធំ​មួយ​ក្រោម​ប្រធានបទ​ «​យុទ្ធនាការ​ប្រមូល​សិស្ស​ចូល​រៀន​ក្នុង​ឆ្នាំ​សិក្សា​២០១៥_២០១៦» ​។

​​យុទ្ធនាការ​នេះ​មានការ​ចូលរួម​ពីសិស្សានុសិស្ស​មក​ពី​សាលា​បឋម​សិក្សា​រដ្ឋ​ចំនួន​១០​សាលា ​ក្នុង​ឃុំ​ចំនួន​​៦​នៃ​ស្រុក​ពាម​រក៍​ និង​សិស្សានុសិស្ស​ក្នុង​គម្រោង​អង្គការ​តំណក់​ទឹក​​សរុប​១.០៣០​នាក់​ ។ ​

​លោកស្រី​ ស្រេង​ ស៊ា​ង ​អភិបាលរង​ស្រុក​ពាម​រក៍ បាន​មាន​ប្រសាសន៍​ថា​ ក្នុង​នាម​អាជ្ញាធរ ​សូម​គាំទ្រ​និង​​ជំរុញ​ការងារ​លើកកម្ពស់​យុទ្ធនាការ​ចុះ​ឈ្មោះ​កុមារ​គ្រប់​អាយុ​នៅ​ក្នុងស្រុក​ពាម​រក៍​ឲ្យ​មក​ចុះ​ឈ្មោះ​ចូល​រៀន​ឲ្យ​បាន​ច្រើន​គ្រប់​ៗ​គ្នា​ ។ បន្ទាប់​ពីរ​សំណេះសំណាល​រួច​មក​ពិធី​ដង្ហែ​ក្បួន​ចេញដំណើរ​និង​បញ្ចប់​នៅ​វេលា​ម៉ោង​១០​​ព្រឹក​ ៕