ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​ទួល​លៀប ទើបតែ​ប្រែពី​តំបន់​លឿន​ទុំ មក​ជា​​លឿន បែរជា​ភូមិ​១​ទៀត​ជិត​គ្នា​ផ្ទុះ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភូមិ​ទួល​លៀប មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ត្រូវ​បាន​កំណត់​ជា​តំបន់​លឿងទុំ បន្ទាប់​ពី​រក​ឃើញ​ស្ត្រី​អាជីវករ​អាយុ​៣០​ឆ្នាំ​ម្នាក់​លក់ដូរ​នៅ​ក្នុង​ផ្សារ​ទួល​លៀប មាន​វិជ្ជមាន COVID-19…

រាជធានី​ភ្នំពេញ ៖ ភូមិ​ទួល​លៀប មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ត្រូវ​បាន​កំណត់​ជា​តំបន់​លឿងទុំ បន្ទាប់​ពី​រក​ឃើញ​ស្ត្រី​អាជីវករ​អាយុ​៣០​ឆ្នាំ​ម្នាក់​លក់ដូរ​នៅ​ក្នុង​ផ្សារ​ទួល​លៀប មាន​វិជ្ជមាន COVID-19 កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១ ប៉ុន្មាន​ថ្ងៃមុន​កន្លង​ទៅ​នេះ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​មក​ភូមិ​នេះ ត្រូវ​បាន​បិទ​ខ្ទប់​មួយ​រយៈពេល​ដើម្បី​អនុវត្ត​នូវ​វិធានការ​ស្រប​តាម​សេចក្ដីសម្រេច លេខ​៥៤ សសរ ចុះ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ដី​ពី​ការ​បិទ​ខ្ទប់​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​១៩»​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២១ ដោយសារ​ស្ថានភាព​បាន​ធូរស្រាល​ជាង​មុន​នោះ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីសម្រេច ០៩៩/២១ សសរ កំណត់​ភូមិ​ទួល​លៀប សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល នេះ​ពី «​តំបន់​លឿងទុំ​» មក​ជា «​តំបន់​លឿង​» វិញ​។

ទោះបីជា​មានការ​ធូរស្រាល​ជាង​មុន​បន្តិច​ក្ដី តែ​អាជ្ញាធរ​នៅ​តែ​ក្រើនរម្លឹក​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ប្រកាន់ខ្ជាប់​នូវ​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ស្រប​ពេល​ថ្ងៃ​ដែល ភូមិ និង​ផ្សារ​ទួល​លៀប​ខាងលើ បាន​ធូរស្រាល​នៅ​ត្រឹម​ជា «​តំបន់​លឿង​»​នោះ ស្រាប់តែ​មាន​ភូមិ​មួយទៀត ស្ថិត​នៅ​ជិត​គ្នា​នោះ​តែ​ម្ដង គឺ​ភូមិ​ពាំង​ពោធិ៍ ស្ថិត​នៅ​ក្នុង​សង្កាត់​ឪឡោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ត្រូវ​បាន​បិទ​ខ្ទប់​ថ្ងៃ​ដំបូង បន្ទាប់​ពី​បាន​រក​ឃើញ​អ្នក​រស់នៅ​ទីនោះ​មាន​វិជ្ជមាន COVID-19​។

ក្រុម​គ្រូពេទ្យ​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​អ្នកជំងឺ​ខាងលើ ហើយ​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ ដើម្បី​ចាត់វិធានការ​សុខាភិបាល​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ COVID-19 នេះ​។

ទន្ទឹម​នឹង​នេះ​ដែរ អាជ្ញាធរ​សម្ដែង​ការ​ព្រួយបារម្ភ និង​ណែនាំ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ បើ​ពុំ​មានការ​ចាំបាច់​ទេ សូមកុំ​ចាក​ចេញពីផ្ទះ​ឲ្យ​សោះ ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​ខាងលើ សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​ក្រុម​ជំនាញ​សុខា​ភិបាល ដើម្បី​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​បន្ទាន់ ជា​ពិសេស​ត្រូវ​អនុវត្ត​វិធានការ «៣​កុំ ៣​ការពារ​» ទាំងអស់​គ្នា ដើម្បី​ភាព​សុខសាន្ត​ចៀស​ផុត​ពី​ជំងឺ​ដ៏​កាច​សាហា​.​វ​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ