រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងថា មុននេះបន្តិច មានបុរសម្នាក់បានជិះកង់មកទឹកស្ពានជ្រោយចង្វារចាស់ប៉ុនប៉ងសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចដោយខ្លួនចេះហែល និងអ្នកនេសាទឃើញក៏មកជួយទាន់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី២០ តុលា ស្ថិតនៅស្ថានជ្រោយចង្វារចាស់ ។
ប្រភពបន្តថា មុនគេកើតហេតុ គេឃើញបុរសខាងលើជិះកង់ពីលិចទៅកើតឡើងស្ពានជ្រោយចង្វារចាស់ លុះមកដល់ពាក់កណ្កាលស្ពានស្រាប់តែទុកកង់ចោលរួចលោតពីលើស្ពានដើម្បីបញ្ចប់ជីវិត តែមិនបានសម្រេចដោយសារតែគាត់ចេះហែលទឹក និងត្រូវបានអ្នកនេសាទឃើញក៏ជួយសង្គ្រោះទាន់ពេល ។
តាមការឱ្យដឹងពីក្រុមគ្រួសារថា បុរសដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនខាងលើនេះ ឈ្មោះ គង់ ច័ន្ទសី អាយុ៣៧ឆ្នាំ ជាសន្តិសុខយាមតាមហាងនៅផ្តុំផ្សារចាស់ មានជំងឺសរសៃប្រសាទ រស់នៅភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយកាលពីព្រឹកថ្ងៃទី២០ តុលា នេះ ស្ត្រីជាប្រពន្ធបាននាំណែឱ្យឈប់ផឹកស្រា ប៉ុន្តែគាត់មិនព្រមស្តាប់ហើយតូចចិត្តតូចថ្លើម ក៏មកលោតទឹកធ្វើអត្តឃាតតែម្តង ។
ក្រោយកើតហេតុ ត្រូវបានស្ត្រីជាប្រពន្ធដឹកតាមរ៉ឺម៉កម៉ូតូយកត្រឡប់ទៅផ្ទះវិញ ៕



ចែករំលែកព័តមាននេះ