រាជធានីភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានចុះហត្ថលេខាលើលិខិតមួយនៅថ្ងៃទី១៩ តុលាម្សិលមិញ ដោយបញ្ជាឲ្យអភិបាលនៃគណៈអភិបាលដែលគ្រប់គ្រងភូមិសាស្រ្តជាប់ព្រំដែនវៀតណាម ឡាវ និងថៃ ផ្តល់ព័ត៌មាននិងធ្វើរបាយការណ៍ផ្ញើមកក្រសួងឲ្យបានមុនដំណាច់ខែវិច្ឆិកា ២០១៥ ស្តីពីការជួលដីពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែនឲ្យទៅប្រជាពលរដ្ឋប្រទេសជិតខាង ។
បើតាមលិខិតដដែល ការជួលដីនោះ មានករណីខ្លះពុំមានឯកសារ ឬ កិច្ចសន្យាជួលត្រឹមត្រូវតាមច្បាប់ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ