រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា បន្ទាប់ពីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបេឡារុសនោះរួចមកនៅម៉ោង១២និង៥នាទីថ្ងៃត្រង់ថ្ងៃទី២០ តុលានេះ សម្តេច ហេង សំរិន បានប្រកាសផ្អាកសម័យប្រជុំ និងបន្តថ្ងៃទី២៦ តុលា ២០១៥ ៕



ចែករំលែកព័តមាននេះ