ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីក​ប្រឡាយ​បង្ហូរ​ទឹក​ត្រៀម​ធ្វើ​ស្រែប្រទះ​ឃើញ​​គ្រាប់​មិន​ទាន់​ផ្ទុះទម្ងន់១៥០​គីឡូ​ក្រាមកប់​ក្នុង​ដី

8 ឆ្នាំ មុន

ខេត្ត​បន្ទាយមាន​ជ័យ ៖ គ្រាប់​មិន​ទាន់​ផ្ទុះ​ប្រភេទ ​DK.82.US​ ត្រូវ​បាន​អាជ្ញាធរ​អង្គភាព​ស៊ី​ម៉ាក់​នៅ​ខេត្តបាត់ដំបង​ចុះ​ទៅ​ត្រួតពិនិត្យ​​កាល​ពី​វេលា​ថ្ងៃត្រង់​ ថ្ងៃ​ទី​១៩​ តុលា​ ២០១៥ ​ដែល​ដឹកនាំ​ដោយ​លោក​ងួ​ន រត​នៈ

ខេត្ត​បន្ទាយមាន​ជ័យ ៖ គ្រាប់​មិន​ទាន់​ផ្ទុះ​ប្រភេទ ​DK.82.US​ ត្រូវ​បាន​អាជ្ញាធរ​អង្គភាព​ស៊ី​ម៉ាក់​នៅ​ខេត្តបាត់ដំបង​ចុះ​ទៅ​ត្រួតពិនិត្យ​​កាល​ពី​វេលា​ថ្ងៃត្រង់​ ថ្ងៃ​ទី​១៩​ តុលា​ ២០១៥ ​ដែល​ដឹកនាំ​ដោយ​លោក​ងួ​ន រត​នៈ អភិបាលរង​ខេត្តបាត់ដំបង​ និង​លោក​ព្រីង បញ្ញា​រិ​ទ្ឋ​ ប្រធាន​អង្គភាព​ស៊ី​ម៉ាក់​ប្រចាំ​ខេត្តបាត់ដំបង​។

​លោក​អធិការ​នគរបាល​ស្រុក​សង្កែ​បាន​បញ្ជាក់​ថា កម្លាំង​ប៉ូ​លិសបាន​ទទួល​ដំណឹង​នេះ​ពី​ប្រជាពលរដ្ឋ​កាលពី​ម្សិលមិញ​ដែល​មានការ​ជីក​ប្រឡាយ​ដើម្បី​បង្ហូរទឹក​ត្រៀម​ធ្វើស្រែ​ដោយ​អ្នក​ជីកកាយ​នោះ​គ្មាន​ការ​ចាប់អារម្មណ៍​ឡើយ លុះ​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ដី​មាត់​ប្រឡាយ​ត្រូ​ររបេះ​ធ្លាក់​ត្រង់​កន្លែង​គ្រាប់​នោះ​ទើប​មើលឃើញ​មានការ​សង្ស័យ​ជា​គ្រាប់​មិន​ទាន់​ផ្ទុះក៏រាយការណ៍​ឲ្យ​ប៉ូ​លិស​​​សុំ​ក​ម្លាំ​ជំនាញ​ខាង​ស៊ី​ម៉ា​ក់មក​ចុះ​ត្រួតពិនិត្យភ្លាមៗ។

​លោក ព្រីង បញ្ញា​រិ​ទ្ឋ​ ប្រ​ធា​នអង្ក​ភាព​ស៊ី​ម៉ាក់​បាន​បញ្ជាក់​ថា នេះ​ជា​ប្រភេទ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​ក្នុង​សម័យ​ឆ្នាំ​១៩៧០-១៩៧៥ ​ដែល​ជា​ប្រភេទ​គ្រាប់​DK.82​ អាច​បង្ករ​គ្រោះថ្នាក់​ក្នុង​១​គីឡូម៉ែត្រ​ជុំវិញ​រណ្តៅ មាន​ទំ​ហ៊ំ​ផ្ចិត 27មិល្លីម៉ែត្រ​ ​បើ​នៅ​ពេញ​លក្ខ​ណៈវា​មាន​ទម្ងន់ 227គីឡូ​ក្រាម និង​មាន​ប្រវែង 1,50ម៉ែត្រ តែ​ពេល​នេះ​ដោយ​មាន​ច្រែស​ស៊ី​ក្បាល​ និង​កន្ទុយ​វា​អស់​នៅ​សល់​តួ​ទាំងមូល​ទម្ងន់ 150គីឡូ​ក្រាម ​និង​មាន​ប្រវែង 1,20ម៉ែត្រ ។

គ្រាប់នេះ​ត្រូវ​បញ្ជូន​ទៅ​ទីចាត់ការ​ធំ​នៅ​ខេត្តកំពង់ឆ្នាំង​ដើម្បី​បន្សាប​ឲ្យ​អស់​ឥ​ទ្ឋិ​ពល​តាម​បទបញ្ជា​របស់​លោក ហេង រតនា​ អគ្គនាយក​ស៊ី​ម៉ាក់​ប្រចាំ​កម្ពុជា​។ លោក​ងួ​ន រត​នៈ អភិបាលរង​ខេត្តបាត់ដំបង​បាន​ផ្តាំផ្ញើ​បន្ថែម​ទៀត​ថា សូម​បងប្អូន​ប្រយ័ត្ន​បន្ថែម​ទៀត​នៅ​ពេល​ដែល​បានឃើញ​គ្រាប់​គ្រប់​ប្រភេទ​ដែល​មិន​ទាន់​ផ្ទុះ​គ្រប់​ទីកន្លែង សូម​មេត្តា​កុំ​នាំ​គ្នា​ប៉ះពាល់​ ឬ​យក​ទៅ​កែ​ច្នៃ​ធ្វើ​ជាស​ម្ភា​រៈ​ប្រើប្រាស់​អ្វី​ផ្សេង​ៗ​ទៀត​ឲ្យ​សោះ​ ព្រោះ​វា​អាច​បង្ករ​គ្រោះថ្នាក់​ដល់​យើង​គ្រប់ពេលវេលា​៕