សម្តេចព្រះសង្ឃរាជ ជួន ណាត បានមានព្រះបន្ទូលថា បើនិយាយអំពីក្រពិត ក្រនោះមាន៥យ៉ាងគឺ ក្រកិច្ច, ក្រកល, ក្រដឹង, ក្រយល់, ក្រវៃច្នៃទាស់ ក្រទាំង៥យ៉ាងនេះមានខ្លឹមសារដូចតទៅ៖
១- ក្រកិច្ច គឺកិច្ចនោះតូចទេ តែធ្វើដោយខ្វះការរិះរេ លុះចេញលទ្ធផលមកក៏នៅតែខ្វះ នេះហៅថាក្រកិច្ច ។
២- ក្រកល គឺឧបាយក្រយល់ ក៏ច្រើនតែភ័ន្ត ជួនកាលគំនិតវង្វេងវង្វាន់ ជួនកាលស្លោស្លន់ ក៏អាចយល់ខុសទទេ នេះហៅថា ក្រកល ។
៣- ក្រដឹង គឺការដឹងរឿងហេតុអ្វីៗក៏ក្រ ព្រោះពុំងាយបានដឹងជាប្រាកដទេ ច្រើនតែដឹងលំៗស្រាលៗ ។
៤- ក្រយល់ ការយល់នេះក៏ក្រ ព្រោះច្រើនតែបានដឹង ប៉ុន្តែពុំយល់ ដូចគេសួរថា អ្នកឯងបានដឹងរឿងហ្នឹងទេ0x017d7 -ឆ្លើយថា ដឹង, ចុះយល់ទេ តើរឿងហ្នឹងយ៉ាងម៉េច0x017d7 -ខ្ញុំពុំយល់ទេ ។
៥- ក្រវៃច្នៃទាស់ គឺក្រជាងគេទាំងអស់ ព្រោះគិតមិនដល់ ដោះស្រាយពុំរួចក៏គាំងជ្រងោ ឬនៅពេលជំនុំ គេតាំងផ្ដើមសួរបញ្ហាណាមួយ ឯងឆ្លើយពុំរួចនៅធ្មឹងតែម្ដង ។
ក្រកិច្ច ក្រកល ក្រដឹង ក្រយល់ ក្រវៃច្នៃទាស់ ទាំងប្រាំនេះសុទ្ធតែក្រទាំងអស់ ប្រាជ្ញាស្រួចស្រស់ ទើបក្រឃ្លាតបាន ៕
ចែករំលែកព័តមាននេះ