ប្រទេសវៀតណាម ៖ សមាគមដែកថែបវៀតណាមបានចោទប្រកាន់ប្រទេសចិនពីការក្លែងបន្លំការនាំចេញដែកស្មិតទៅកាន់ទីផ្សារវៀតណាម នាំឲ្យខាតបង់ថវិការដ្ឋជាច្រើនរយលានដុល្លារអាមេរិក ។
នៅក្នុងឯកសារដែលបញ្ជូនទៅកាន់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្រសួងហិរញ្ញវត្ថុ និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកាលពីសប្តាហ៍មុននេះ សមាគមលើកឡើងថា ដែកស្មិតដែលមានតម្លៃថោកនាំចូលពីប្រទេសចិនកំពុងជន់លិចទីផ្សារក្នុងស្រុក ហើយបណ្តាអ្នកនាំចេញមួយចំនួនបានលួចបន្លំកេងចំណេញយ៉ាងរីករាយនូវចន្លោះប្រហោងនៃអត្រាពន្ធ ។
សមាគមថ្លែងថា នេះមិនមែនជាលើកទីមួយឡើយដែលដែកស្មិតធូរថ្លៃមកពីប្រទេសចិនបានជោរជន់លើទីផ្សារក្នុងស្រុក ដែលជាការដាក់បន្ទុកដល់បណ្តាអ្នកផលិតក្នុងស្រុកបន្ថែមទៀត។ ចំណែកអ្នកនាំចេញកំពុងក្រេបយកគុណប្រយោជន៍ពីគោលនយោបាយពន្ធក្នុងការក្លែងបន្លំការជួញដូរ ។
ក្នុងអំឡុងខែសីហា និងខែកញ្ញា សមាគមបង្ហាញថា ចំពោះផ្នែកដែកស្មិតដែលនាំចូលពីចិន ត្រូវបានដាក់បន្ថែមនូវជាតិក្រូម៉េបញ្ចូលទៅក្នុងលោហៈធាតុអាលុយមីញ៉ូមដើម្បីរួចពន្ធ ដែលតាមធម្មតាមានអត្រា៩% សម្រាប់ដែកស្មិតយកមកបម្រើក្នុងវិស័យសំណង់ ។
សមាគមបានបង្ហាញពីសិ្ថតិពន្ធដារថា ការនាំចូលដែកស្មិតដែលផ្ទុកជាតិក្រូម៉េមានចំនួន៣.០០០តោនក្នុងអំឡុងខែសីហា បានកើនឡើងយ៉ាងគំហុករហូតដល់ទៅ៦២.០០០តោនក្នុងខែកញ្ញា ដែលការប៉ាន់ប្រមាណទុកពីការបន្តកើនឡើងដដែលក្នុងអំឡុងពេលនៅសេសសល់នៃឆ្នាំ២០១៥ ប្រសិនជាគ្មានសកម្មភាពដែលត្រូវប្រកាន់យកមកនោះ ។
សមាគមបានវាយតម្លៃថា ការនាំចូលដែកស្មិតរយៈពេលពីរខែនេះមានទំហំទឹកប្រាក់២១លានដុល្លារ មានផ្ទុកជាតិក្រូម៉េ និងបណ្តាលឲ្យខាតបង់ថវិការដ្ឋ១,៩លានដុល្លារ ។
ច្រកទ្វារនៃការនាំចូលដែកធូរថ្លៃមកទីផ្សារក្នុងស្រុកកំពុងតែដាក់បន្ទុកដល់ផលិតកម្មក្នុងស្រុក ដែលបច្ចុប្បន្នកំពុងដំណើរការត្រឹមតែ៦០%នៃសមត្ថភាពរចនា ឬស្លដែកចំនួន១១លានតោន ។ ប្រសិនបើស្ថានភាពនេះមិនប្រសើរឡើងទេនោះ បណ្តាផលិតករក្នុងស្រុកពិតជាប្រឈមមុខនឹងការលំបាកថែមទៀត ខណៈពេលសេដ្ឋកិច្ចចិនបង្អន់ល្បឿនបង្ខំឲ្យប្រទេសនេះពង្រីកការនាំចេញស្របពេលតម្រូវការក្នុងស្រុកធ្លាក់ចុះ ។
សមាគមលើកឡើងថា សមាគមមានបំណងគ្រប់គ្រងការនាំចូលដែកស្មិតផ្ទុកជាតិក្រូម៉េ ដែលត្រូវគេរឹតបន្តឹង ។ ប្រសិនជាដែកប្រភេទនោះត្រូវបានប្រើប្រាស់ក្នុងការផលិតដែកថែប អត្រាពន្ធដែលត្រូវហូតយកស្មើនឹង៩% ។
លោក Nguyen Van Sua អនុប្រធានសមាគមដែកថែបវៀតណាម គូសបញ្ជាក់ថា ៖ «ដែកដែលមានផ្ទុកអាលុយមីញ៉ូមតិចជាង០,៣% នៃជាតិក្រូម៉េអាចប្រើប្រាស់ជាដែកស្មិតទូទៅ» ។
តាមស្ថិតិពន្ធដារបង្ហាញថា គិតមកដល់ពាក់កណ្តាលខែកញ្ញានេះ ប្រទេសវៀតណាមបាននាំចូលដែកស្មិតប្រមាណជា១,១លានតោន គឺស្មើនឹងជិតមួយគុណនឹងបីនៃបរិមាណដែលសម្រេចបានកាលពីអំឡុងពេលដូចគ្នាឆ្នាំទៅ ហើយ៧៥%នៃដែកទាំងនោះនាំចូលពីប្រទេសចិន ៕
ចែករំលែកព័តមាននេះ