ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បញ្ជូន​សព​ពលករ​​ស្លា.ប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​និង​ចាក់​គ្នា​​​មក​ឲ្យ​សាច់ញាតិ​ក្នុង​យប់​តែ​មួយ

8 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ភាគី​ថៃ​បាន​​​បញ្ជូន​សព​ពលករ​កម្ពុជា​មក​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​កាលពី​វេលា​ម៉ោង​៨យប់​ ថ្ងៃ​ទី១៩ ​តុលា​ ២០១៥ បន្ទាប់ពី​ស្លា.ប់​ដោយ​ចាក់​គ្នា​ និង​គ្រោះថ្នាក់​ចរា​ចរ​ណ៌​។

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ភាគី​ថៃ​បាន​​​បញ្ជូន​សព​ពលករ​កម្ពុជា​មក​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​កាលពី​វេលា​ម៉ោង​៨យប់​ ថ្ងៃ​ទី១៩ ​តុលា​ ២០១៥ បន្ទាប់ពី​ស្លាប់​ដោយ​ចាក់​គ្នា​ និង​គ្រោះថ្នាក់​ចរា​ចរ​ណ៌​។

ករណី​ចាក់​ស្លាប់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ​និង៣០នាទី​យប់ ​ថ្ងៃ​ទី១៨ ​តុលា​ ២០១៥ ​នៅ​ក្រុង​បាងកក​។

ជន​រង​គ្រោះជា​កម្មករ​លក់​បាយ​ម្ហូប​នៅ​ហាង​មួយ​។ ជន​រង​គ្រោះ​ឈ្មោះ​ហ៊ាន ​រ៉េ​ត ​ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទួល​ជ្រៃ ​ឃុំ​អំពិល​ក្រៅ​ ស្រុក​ស៊ី​ធរ​កណ្តាល ​ខេត្តព្រៃវែង​។ ដោយឡែក​ករណី​គ្រោះថ្នាក់​ចរាច​ណ៌​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​៣​រសៀល ​ថ្ងៃ​ទី​១៨ ​តុលា​ ដូច​ជន​រង​គ្រោះ​ខាងលើ​ដែរ​ តែ​នៅ​ខេត្ត​ឆាក់​ឆឺ​ន​សៅ​។

ជន​រង​គ្រោះ​ឈ្មោះ​សន​ ម៉ៃ​ ​ភេទ​ប្រុស ​អាយុ២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អង្គរ​ខ្មៅ ​ឃុំ​កុយ​ម៉ែ​ង ​ស្រុក​មង្គល​បូ​រី​ ​​។ មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ប្រាប់​តាម​ទូរស័ព្ទ​ថា​ យោង​តាមការ​សួរនាំ​ពី​សាច់ញាតិ​សព​ទាំង​២​ជន​រង​គ្រោះ​ស្លាប់​ដោយ​គេ​ចាក់​ គឺ​ដោយសារ​ជម្លោះ​ចាក់​ភ្នាល់​បាល់ទាត់​នៅ​ក្នុង​ខេត្ត​កើតហេតុ​។ មន្ត្រី​ដដែល​បន្ត​ថា ​ជន​ដៃដល់​ជា​ពលករ​ខ្មែរ​ដូច​គ្នា​ពេល​នេះ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​បាន​ហើយ​។

ចំណែក​ជន​រង​គ្រោះ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាច​ណ៌​ត្រូវ​មន្ត្រី​ខាងលើ​ប្រាប់​ថា ​ដោយសារ​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​។ ចំពោះ​ករណី​គ្រោះថ្នាក់​ចរាច​រណ៍ខាងលើ​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា​សាច់ញាតិ​សព​និយាយ​ថា​ ក្នុង​ហេតុ​ការ​ណ៍គ្រោះថ្នាក់​ចរាច​ណ៍នេះ​មាន​អ្នក​ស្លាប់​រហូត​ដល់​ទៅ៣​នាក់ ​ប៉ុន្តែ​សព២ទៀត​ជា​ប្រុស​ៗ​ដូច​គ្នា​ត្រូវ​សាច់ញាតិ​បូជា​នៅ​ទឹកដី​ថៃ​។

សព​ទាំង​២ត្រូវ​សាច់ញាតិ​ជួល​រថយន្ត​ដឹក​ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​​៕ ​