ម្តាយឌុបកូនតូច ជិះគេចឡាន ធ្លាក់ចូលលូទឹកស្អុយ ផ្អើលមហាវិថីឈ្នះ ឈ្នះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយឌុបកូនតូច ជិះគេចឡាន ធ្លាក់ចូលលូទឹកស្អុយ ផ្អើលមហាវិថីឈ្នះ ឈ្នះ

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ស្ត្រីជា​ម្ដាយ​និង​កូនស្រី​​តូច ខណៈ​ជិះ​ម៉ូតូ​គេច​ពី​រថយន្ដ​កំពុង​តែ​កកស្ទះ​ចរាចរ​ ក៏ជ្រុល​​ធ្លាក់​ចូល​លូ​ទឹក​ស្អុយ​​ បង្កការ​ភ្ញាក់​​​ផ្អើលដល់​​កំលាំង​សមត្ថកិច្ច​ និ​ង​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ស្រង់​ឡើង​លើ​ភ្លាម​ៗ មិនបណ្តាល​ឱ្យរងគ្រោះថ្នាក់អ្វីនោះទេ ។​ ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៣០…

រាជធានីភ្នំពេញ ៖ ស្ត្រីជា​ម្ដាយ​និង​កូនស្រី​​តូច ខណៈ​ជិះ​ម៉ូតូ​គេច​ពី​រថយន្ដ​កំពុង​តែ​កកស្ទះ​ចរាចរ​ ក៏ជ្រុល​​ធ្លាក់​ចូល​លូ​ទឹក​ស្អុយ​​ បង្កការ​ភ្ញាក់​​​ផ្អើលដល់​​កំលាំង​សមត្ថកិច្ច​ និ​ង​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ស្រង់​ឡើង​លើ​ភ្លាម​ៗ មិនបណ្តាល​ឱ្យរងគ្រោះថ្នាក់អ្វីនោះទេ ។​

ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១​ ​តាម​ដងផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

ស្ត្រីជា​ម្តាយ និង​កូនស្រីតូចខាងលើ មិនស្គាល់អត្តសញ្ញាណនោះទេ បាន​ជិះ​​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ធូរ​ដេ ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HU-7484 ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​មធ្យម​គេច​ពី​រថយន្ដ​ធ្លាក់​ចូល​លូ​ទឹក​ស្អុយ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ដោយ​មានការ​បិទ​ប៉ា​រាស់​ខ្ទប់​កុំអោយ​រថយន្ដ​ធុន​ធំ​បើក​ចូល​ក្នុង​រាជធានី​ភ្នំពេញ​មុន​ម៉ោង​៨​យប់ ​ទើប​មានការ​កកស្ទះ​រថយន្ដ​ជា​ច្រើន ខណៈ​ពេល​នោះ​ដែរ​ក៏​មាន​ស្រី្ដ​​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ធូ​ដេ​ មាន​ឌុ​ប​កូនស្រី​តូច​ពីក្រោយ​ ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​មធ្យម ហើយ​បាន​ជ្រែ​គេច​ពី​រថយន្ដ​ ក៏​ជ្រុល​​ធ្លាក់​ចូល​លូ​ទឹក​ស្អុយ ។ ​ភ្លាម​ៗ​នោះ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ ​ក៏​នាំ​គ្នា​ស្ទុះ​ទៅ​ជួយ​ស្រង់​ជន​រង​គ្រោះ​ទាំង​ពីរ​ម្ដាយ​និង​កូន​ចេញពី​ក្នុង​លូ​ទឹក​ស្អុយ ដោយ​មិន​មាន​រង​របួស​អ្វីនោះ​ទេ​ គ្រាន់តែ​ទទឹក​ខ្លួន​ជោក ចំណែក​ម៉ូតូ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ស្រង់​លើកយក​មក​តាម​ក្រោយ​ដែរ តែ​​លែង​ដំណើរការទៅហើយ​ ។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ប្រចាំការ​នៅ​គោលដៅ​បិទ​ខ្ទប់​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​​របស់ស្ត្រី​ខាងលើ ​ដើម្បី​អោយមក​ទទួល​យក​​នៅ​ចំណុច​កើតហេតុ​ខាងលើ ។

ក្រោយ​ពេល​កើតហេតុ​ ក្រុម​គ្រួសារ​ក៏​បាន​មក​ដឹក​យក​ស្ត្រីជា​ម្ដាយ​និង​កូន​ស្រី​តូច​ ព្រមទាំងម៉ូតូ​ដែល​ខូច ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផងដែរ​ ៕

Picture
Picture
Picture
Picture
Picture