ខេត្តបន្ទាយមានជ័យ ៖ ដូចតាមការណាត់ជួប មេប៉ូលិសអន្តោប្រវេសន៍ខ្មែរ-ថៃ នឹងជួបគ្នានាពេលបន្តិទៀតនេះ នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ស្ថិតនៅក្នុងភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងនៅប៉ុន្មាននាទីមុននេះថា នៅម៉ោង៩និង៣៥នាទីព្រឹកថ្ងៃទី២០ តុលា ២០១៥ មន្រ្តីប៉ូលិសទំាងសងខាងកំពុងរង់ចំាគណៈប្រតិភូ ដែលខាងកម្ពុជាដឹកនំាដោយលោកនាយកឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និង ខាងថៃដឹកនំាដោយលោកឧត្តមសេនីយ៍ទោ ណាត់ផន ផ្រោះស៊ុនថន អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ជំនួបខាងលើនេះធ្វើឡើងក្នុងគោលបំណងសហការគ្នាពង្រឹងការចម្រាញ់មនុស្សចេញចូលក្នុងប្រទេសរៀងៗខ្លួន ទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀន ការនំាពលករឆ្លងដែនខុសច្បាប់ ឃាតករឆ្លងដែន និងទប់ស្កាត់ភេរវកម្មជាដើម ៕




ចែករំលែកព័តមាននេះ