ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មិន​គួរ​ឆាប់​ប្រគល់​បេះដូង​ឱ្យទៅ​បុរស ដោយសារ​លង់​ស្នេហ៍​រូប​សង្ហា​ទេ

8 ឆ្នាំ មុន

មានការ​បកស្រាយ​ថា បុរស​និង​ស្ត្រី​មាន​អាកប្បកិរិយា​ផ្ទុយ​គ្នា​ស្រឡះ​ក្នុង​រឿង​ស្នេហា ។ សេចក្តី​ស្រឡាញ់​របស់​បុរស​កើតឡើង​ដោយ​ភ្នែក​ខណៈ​សេចក្តី​ស្រឡាញ់​របស់​ស្ត្រី​វិញ​កើតឡើង​តាម​រយៈ​ត្រចៀក ។ នេះ​មាន​ន័យ​ថា

មានការ​បកស្រាយ​ថា បុរស​និង​ស្ត្រី​មាន​អាកប្បកិរិយា​ផ្ទុយ​គ្នា​ស្រឡះ​ក្នុង​រឿង​ស្នេហា ។ សេចក្តី​ស្រឡាញ់​របស់​បុរស​កើតឡើង​ដោយ​ភ្នែក​ខណៈ​សេចក្តី​ស្រឡាញ់​របស់​ស្ត្រី​វិញ​កើតឡើង​តាម​រយៈ​ត្រចៀក ។ នេះ​មាន​ន័យ​ថា រាល់​ពាក្យ​សម្តី​ចេញពី​មាត់​បុរស​ពិតជា​សំខាន់​ខ្លាំង​សម្រាប់​ស្ត្រី​យក​មក​គិតពិចារណា​ឱ្យ​បាន​ហ្មត់ចត់ ។ ដូច្នេះ​មូលហេតុ​មួយ​ចំនួន​ខាងក្រោម​នេះ​សម​ល្មម​ឱ្យ​បណ្តា​សុភាព​ស្ត្រី​ពិចារណា​ដើម្បី​ជៀសវាង​កំហុស​ក្នុង​ជីវិត ៖

១-​រង​ការ​ឈឺចាប់​ផ្លូវចិត្ត ៖
សំណាងអាក្រក់​ដែល​តែង​កើត​មាន​ជា​រឿយ​ៗ​គឺថា បណ្តា​ស្ត្រី​អាច​ត្រូវ​បាន​ទាក់ទាញ​ដោយ​បុរស​ដែល​មាន​រូបរាង​សង្ហា ហើយ​បែប​នេះ​លទ្ធផល​ទទួល​បាន​គឺ​ការ​ឈឺចាប់ និង​ភាព​ឯកា ។ ស្ត្រី​នៅ​ពេល​មើលឃើញ​ថា បុរស​ម្នាក់​មិន​បាន​ស្រឡាញ់​ខ្លួន​ដោយ​ស្មោះ​ទេ គួរ​កុំ​ប្រញាប់​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​អូន​បង​ដ៏​ផ្អែម​រលួយ​ពេក ខណៈ​ដូច​ពាក្យ​ថា មិត្តភាព​អាច​ក្លាយជា​ស្នេហា ចំណែក​ស្នេហា​វិញ​មិន​អាច​ប្រែក្លាយ​មក​ជា​ចំណងមិត្តភាព​បាន​ទេ ។ ទោះជា​យ៉ាងណា មនុស្ស​ស្រី​ជា​ច្រើន​គិត​ថា  អារម្មណ៍​ពិត​នឹង​កើត​មាន​ក្នុង​ពេល​ណាមួយ ហើយ​ពួក​គេ​អាច​នឹង​ផ្លាស់​ប្តូរ​ស្ថានការណ៍​បាន ។ សម្រាប់​អ្នកជំនាញ​វិញ​យល់​ថា វា​មិន​មាន​ភាព​ចាំបាច់​អី​ក្នុង​ការ​បង្កាត់ភ្លើង​ស្នេហ៍​ដោយសារ​តែ​ការ​ចង់បាន​បែប​នោះ ឬ​ក៏​ដោយសារ​ភាព​ធុញថប់​ការ​នៅ​តែឯង ហើយ​ចង់បាន​គូគ្រង​មក​នៅ​ក្បែរ​នោះ​ទេ ។ សុភាព​ស្ត្រី​នៅ​ពេល​ជួប​បុរស​ដែល​ខ្លួន​ពេញចិត្ត រឿង​ដំបូង​ដែល​គួរ​ធ្វើ​គឺ​ត្រូវ​ស្វែង​យល់​ថា​តើ​បុរស​នោះ​មានគុណ​ភាព​ផ្នែក​ខាងក្នុង​គ្រប់គ្រាន់​ដែរ​ឬទេ ?

២-​បុរស​ជា​ភេទ​ដែល​មាន​ចំណង់​ភេទ​ខ្លាំង៖
វា​មិនមែន​ជា​រឿង​ត្រូវ​លាក់បាំង​ត្រង់​ចំណុច​ថា បុរស​ជា​ភេទ​ល្មោភកាម​នោះ​ទេ ។ ដូច្នេះ​យោង​លើ​ការ​ពិត សុភាព​ស្ត្រី​មិន​គួរ​ឆាប់​ជឿ​ទុកចិត្ត​លើ​បុរស​ភ្លាម​ដោយ​ខ្វះ​ការ​ពិចារណា​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ឡើយ ។ ពិត​ណាស់ ត្រង់​ចំណុច​នេះ យើង​មិន​ចង់​និយាយ​ថា រាល់​បុរស​ទាំងអស់​សុទ្ធតែ​ដូច​គ្នា​នោះ​ឡើយ ប៉ុន្តែ​វា​ជា​ធម្មជាតិ​ដែល​ពួក​គេ​ភាគច្រើន​ចាប់អារម្មណ៍​ដំបូង​លើ​ស្ត្រី​គឺ​ត្រង់​សម្រស់​មុខមាត់ រាង​កាយ​ខណៈ​អត្ត​ចរិត ឫកពា​ស្ថិត​នៅ​លំដាប់​ទី​២​ប៉ុណ្ណោះ ។ ការ​បង្កើត​នូវ​ទំនាក់ទំនង​រយៈពេល​វែង​ប្រកបដោយ​ភាពរឹងមាំ និង​ស្ថិតស្ថេរ​យូរអង្វែង​គឺ​មិន​អាច​ពឹងផ្អែក​តែ​លើ​រូបសម្បត្តិ​មួយ​មុខ​នោះ​ទេ ដ្បិត​វា​មិនមែន​ជា​វត្ថុ​ដែល​អមតៈ គួរ​សង្កេត​ទៅ​លើ​ចិត្តគំនិត​គេ​ផង ។

៣-​បុរស​មិន​ដែល​និយាយ​ពាក្យពិត​ក្នុង​រឿង​ស្នេហា៖
វា​ជា​រឿង​អស់សង្ឃឹម​ខ្លាំង​ជាងគេ​ខណៈ​បុរស​ភាគច្រើន​មិន​ស្មោះត្រង់ និង​ចូល​ចិត្ត​លាក់បាំង​រឿងរ៉ាវ​ច្រើន​នៅ​ពេល​សុំ​ស្នេហ៍​ពី​ស្ត្រី​គ្រា​ដំបូង ។ នេះ​ជា​ហេតុផល​ធំ​ជាងគេ​សម្រាប់​ឱ្យ​សុភាព​ស្ត្រី​ទាំងឡាយ​ពិចារណា​គិតគូរ​មុន​នឹង​សម្រេចចិត្ត​ទទួលយក ឬ​ប្រគល់​បេះដូង​ឱ្យទៅ​បុរស​ណា​ម្នាក់ ។

យ៉ាងណា​ក៏​ដោយ ចំណងមិត្តភាព​បេះដូង​គ្រា​ដំបូង​ពិតជា​ជោរជន់​ទៅ​ដោយ​ក្តី​រំភើប និង​មាន​អារម្មណ៍​វិជ្ជមាន​គ្រប់​រឿង ។ សុភាព​ស្ត្រី​អាច​នឹង​ពិបាក​រក​ពេល​គិត​ពី​ចំណុច​អាក្រក់​ខណៈ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​បំពេ​ដោយ​សម្តី​លួងលោម​ដ៏​ផ្អែមល្ហែម​របស់​បុរស​សង្ហា​ម្នាក់ ។ ប៉ុន្តែ​អ្វី​ៗ អាច​បង្កើត​ឱ្យ​មានការ​ឈឺចិត្ត​នៅ​ពេល​ក្រោយ​។ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ ស្ត្រី​គួរតែ​ចេះ​គ្រប់គ្រង​ស្ថានការណ៍ និង​អត់ធ្មត់​ក្នុង​កម្រិត​ខ្ពស់ ៕