រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញដឹកនាំដោយលោកអនុសរនីយ៍ឯកលី គឹមឡេង មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌដូនពេញបានឆ្មក់ចូលក្នុងផ្សារសូរិយាម៉លដែលមានទីតាំងតាមបណ្តោយផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៩ តុលា ២០១៥ ដើម្បីបង្ក្រាបការជួញដូរថ្នាំញៀន ។
យោងតាមរបាយការណ៍អាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា នៅវេលាម៉ោងខាងលើកម្លាំងអាវុធហត្ថខណ្ឌដូនពេញដឹកនាំដោយលោកអនុសេនីយ៍ឯកលី គឹមឡេង មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌដូនពេញបានឆ្មក់ចូលក្នុងផ្សារសូរិយាម៉ល ដើម្បីបង្ក្រាបការជួញដូរថ្នាំញៀន បន្ទាប់ពីធ្វើការស្រាវជ្រាវមុខសញ្ញាជួញដូរថ្នាំដ៏សកម្មរួចមក ។
ជាលទ្ធផលជនសង្ស័យម្នាក់ឈ្មោះខាត់ សុខន ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះសំណាក់លី ម៉េង ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៧កញ្ចប់, ជញ្ជីងថ្លឹងមួយ, ដែកកេះពីរ និងសំភារៈមួយចំនួនទៀត៕
ព័ត៌មានលម្អិតនឹងផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព


ចែករំលែកព័តមាននេះ