ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាប់​០៤ និង​របួសធ្ងន់​-​ស្រាល​១៣នាក់ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ម្សិលមិញ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់​៤​នាក់ (​ស្រី​២​នាក់​) អ្នក​របួសធ្ងន់​១០​នាក់ (​ស្រី​២​នាក់​) និង​របួសស្រាល​៣​នាក់
(​ស្រី​១​នាក់​)  កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩ តុលា ២០១៥ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៨​លើក បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ៤​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ៥​គ្រឿង​, រថយន្ត​ធុន​តូច ៣​គ្រឿង រថយន្ត​ធុន​ធំ ១​គ្រឿង និង​ថ្មើរជើង​៣​នាក់ ។

មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​៦​លើក​, បត់​គ្រោះថ្នាក់​១​លើក​, មិន​គោរព​សិ​ទិ្ធ​១​លើក ក្នុង​នោះ អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​៦​នាក់ (​យប់​)​។