រាជធានីភ្នំពេញ ៖ លោកតាព្រឹទ្ឋាចារ្យភិរម្យ បា្រជ្ញ ឈួន អ្នកលេងនិងច្រៀងចាប៉ីដងវែងដ៍ល្បីល្បាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនទាន់ស្លាប់នោះទេ គាត់កំពុងតែធ្វើសម្មាធិនៅក្នុងវត្តស្រម៉ ស្ថិតក្នុងស្រុកទ្រំាង ខេត្តតាកែវ ។
នេះបើយោងតាមលោក បា្រជ្ញ ឆាត កូនប្រុសច្បងលោកតា បា្រជ្ញ ឈួន ដែលបា្រប់កោះសន្តិភាពនៅព្រឹកថ្ងៃទី២០ តុលា ២០១៥ ។
ការបញ្ជាក់បា្រប់ពីសំណាក់កូនប្រុសលោកតាព្រឹទ្ឋភិរម្យ បា្រជ្ញ ឈួន ខាងលើនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីមានភ្ញាក់ផ្អើលនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ថា លោក បា្រជ្ញ ឈួន បានទទួលមរណភាពនៅព្រឹកថ្ងៃអង្គារនេះ ។
ក្នុងវ័យ៧៩ឆ្នាំ លោកតាព្រឹទ្ឋភិរម្យ បា្រជ្ញ ឈួន មានស្រុកកំណើតនៅក្នុងភូមិស្រម៉ ឃុំខ្វាវ ស្រុកទ្រំាង ខេត្តតាកែវ ជាកូនពៅក្នុងគ្រួសារកសិករដែលមានកូនចំនួន៥នាក់ ។បើតាមជីវៈប្រវត្តិ ភិរម្យវោហារ បា្រជ្ញ ឈួន ចេះដេញចាប៉ីដងវែងតំាងពីអាយុ៨ឆ្នាំមកម៉្លេះ ។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនាង កែវ យឹម (ស្លាប់អាយុ៧០ឆ្នាំ) និងបន្សល់ទុកកូនចំនួន០៥នាក់ ។
លោកព្រឹទ្ឋាចារ្យសិល្បៈចាប៉ីដងវែងដ៍ល្បីល្បាញរូបនេះ បានត្រូវព្រះមហាក្សត្រផ្តល់ឋានៈជា ”ភិរម្យវោហារ” តាមរយៈព្រះរាជក្រឹត្យកាលពីខែមករា ឆ្នាំ ២០១៣ ៕
ចែករំលែកព័តមាននេះ