ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា នៅវេលាព្រឹកថ្ងៃទី២០ តុលា ២០១៥ នេះ សាលាដំបូងខេត្តបានបើកសវនការលើសំណុំរឿងគ្រូពេទ្យម្នាក់ឈ្មោះយ៉ែម ជ្រិន អាយុ៥៦ឆ្នាំ ដែលជាប់ចោទពីបទបង្កឱ្យឆ្លងមេរោគអេដស៍ដល់ប្រជាពលដ្ឋជាច្រើននាក់នៅក្នុងភូមិរកា នាពេលកន្លងមក ។
ប្រភពបានឱ្យដឹងថា នៅមុខសាលាដំបូងខេត្ត គេសង្កេតឃើញមានកម្លាំងប៉ូលិស និងកម្លាំងប៉េអឹមជាច្រើននាក់ បានមកឈរការពារ ក្រែងលោអាចមានកើតនូវបាតុភាពណាមួយ ។ ចំណែកក្រុមសាច់ញាតិរបស់គ្រូពេទ្យ យ៉ែម ជ្រិន ក៏បានមកចូលរួមដែរ ដោយខ្លះបានស្រែកយំតវ៉ា ។ ការកាត់ក្តីលើសំណុំរឿងនេះ អាចត្រូវចំណាយពេល៥ថ្ងៃ ព្រោះដើមបណ្តឹងមានចំនួនជាង១០០នាក់ ។
ទោះបីជាយ៉ាងណា ការបើកសវនាការកាត់ក្តីគ្រូពេទ្យ យ៉ែម ជ្រិន គេមិនត្រូវបានអនុញ្ញាតឱ្យអ្នកកាសែតចូលរួមស្តាប់នោះទេ ខណៈក្រុមអ្នកកាសែតជាច្រើននាក់ កំពុងឈររង់ចាំនៅមុខសាលាដំបូងខេត្តនោះ ។
គួររំលឹកថា ម៉ោង២រសៀលនេះ សមត្ថកិច្ចបាត់ដំបងនឹងបញ្ជូនគ្រូពេទ្យ យ៉ែម ជ្រិន ទៅតុលាការ






ចែករំលែកព័តមាននេះ