ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រឡើងស្ពានព្រះមុនីវង្សចាស់មិនរួច​​ធ្វើ​ឱ្យ​អ្នក​ដំណើរ​​គ្រប់ៗ​គ្នា​ភ័យ​ព្រលឹង​ចុង​សក់​​កកស្ទះចរាចរណ៍​

10 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​ខណៈនេះ​នៅ​គល់​ស្ពាន​ព្រះ​មុនីវង្ស​ចាស់​កំពុង​កក​ស្ទះ​ចរាចរណ៍​​យ៉ាង​ខ្លាំង ​ដោយ​សារ​តែ​កុង​តឺន័រ​មួយ​គ្រឿង​​​បើក​ឡើង​ស្ពាន​មិន​រួច​​ ហើយ​អ្នក​បើក​បរ​បញ្ជា​រថយន្ត​ថយ​ក្រោយ​ធ្វើ​ឱ្យ​អ្នក​ដំណើរ​​គ្រប់ៗ​គ្នា​ភ័យ​ព្រលឹង​ចុង​សក់ ប៉ុន្តែ​មិន​បង្ក​​គ្រោះ​ថ្នាក់​នោះទេ ខណៈកុង​តឺន័រ​មួយ​គ្រឿង​ទៀត​កំពុង​ឈប់​នៅ​លើ​ស្ពាន​​យ៉ាង​សង្ហារ ​។

​ការ​កក​ស្ទះ​ចរាចរណ៍​ខាង​លើ​នេះ ចាប់​ពី​គល់​ស្ពាន​ព្រះ​មុនីវង្ស​ចាស់​​ផ្លូវជាតិ​លេខ​១​រហូត​​​ដល់​ដល់​វត្ត​និរោធ​តាំង​ពី​ម៉ោង​៨ព្រឹកថ្ងៃទី​២០ តុលា ។

​ហើយ​ការ​កក​ស្ទះ​ចរាចរណ៍​​នៅ​គល់​ស្ពាន​ព្រះ​មុនីវង្សចាស់​ដោយ​សារ​រថយន្ត​កុង​តឺន័រ​នេះ​ដែរ គេ​​មិន​​​ទាន់​ឃើញ​សមត្ថកិច្ច​ចុះ​ជួយ​អន្តរាគមន៍​នោះទេ ៕