រាជធានីភ្នំពេញ ៖ សមត្ថកិច្ចពន្លត់អគ្គិភ័យបានធ្វើការសន្និដ្ឋានជំហានដំបូងថា សង្ស័យទុស្សេចរន្តអគ្គិសនីបណ្តាលឱ្យឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ អេសជិ អ៊ិនធើណេសិនណាល់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោងជាង៦ព្រលប់ថ្ងៃទី១៩ តុលា ២០១៥ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ទោះបីជាមានភ្លៀងកំពុងធ្លាក់យ៉ាងខ្លាំងយ៉ាងណាក៏ដោយ ក៏ភ្លើងនៅតែបន្តឆេះដដែល ដែលពេលនេះសមត្ថកិច្ចពន្លត់អគ្គិភ័យកំពុងជញ្ជូនទឹក និងបាញ់ពន្លត់អគ្គិភ័យយ៉ាងញាប់ដៃញាប់ជើងផងដែរ ។
ប្រភពពីមន្ត្រីបង្ការ និងពន្លត់អគ្គិភ័យបានឱ្យដឹងថា ពេលនេះភ្លើងបានរលត់អស់ប្រហែល៤០%ហើយដោយសារមានការប្រឹងប្រែងបាញ់ទឹកពន្លត់យ៉ាងខ្លាំងក្លា ព្រមទាំងមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាជំនួយផងនោះ ។
ទោះជាយ៉ាងណាក៏ដោយយើងនៅមិនទាន់ដឹងថា អគ្គិភ័យនេះបណ្តាលមកពីមូលហេតុអ្វីពិតប្រាកដនៅឡើយទេ តែសង្ស័យថាបណ្តាលមកពីទុស្សេខ្សែភ្លើង ព្រោះមានមានគេឮស្នូរផ្ទុះមុនពេលមានភ្លើងឆេះ ហើយគេក៏មិនទាន់ដឹងពីទំហំនៃការខូចខាតដោយសារអគ្គិភ័យនេះនៅឡើយទេនៅពេលនេះ ៕
ព័ត៌មានលម្អិតបន្ថែមនឹងផ្សាយជូននៅពេលក្រោយទៀត







ចែករំលែកព័តមាននេះ